សោកស្ដាយ!!! មិនគួរគិតខ្លីស្លា..ប់ចោលកូន និងប្ដីសោះ…ខណៈស្ត្រីជាជាងអ៊ុតសក់ម្នាក់ សម្រេចចិត្តចង.កសម្លា..ប់ ដោយមិនដឹងមូលហេតុ

13

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីយុវជនម្នាក់ ចេញពីសាលារៀនចូលដល់ផ្ទះឃើញម្ដាយចង.កសម្លា…ប់ខ្លួនក្នុងបន្ទប់ កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចផ្ទះជនរងគ្រោះយីហោ «ស្រអែមស្រស់ អ៊ុតសក់» តាមបណ្ដោយផ្លូវបេតុងលេខ៩៣ ភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ ឡែន ស្រអែម ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរអ៊ុតសក់ មានស្រុកកំណើតភូមិធំ ឃុំភូមិធំ ស្រុកគៀនស្វាយ ខេត្តកណ្ដាល។

តាមសម្តីកូនប្រុសរបស់ជនរងគ្រោះមានឈ្មោះ យន់ គ្រីលាន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានចេញពីរៀនភាសាចិន នៅវេលាម៉ោង៨យប់ ទើបត្រលប់មកផ្ទះវិញ លុះមកដល់ផ្ទះរបស់ខ្លួនក៏ឃើញផ្ទះបិទទ្វារ និងបិទភ្លើង ពេលនោះរូបគេបានស្រែកហៅម្តាយ តែមិនមានសំឡេងតបឆ្លើយនោះទេ ទើបរូបគេបានបើកទ្វារចូលទៅក្នុងផ្ទះ និងបើកភ្លើងរកមើល ស្រាប់តែប្រទះឃើញម្តាយរបស់ខ្លូនចង.កជាមួយនិងក្រម៉ាជាប់និងបង្កាន់ដៃជណ្ដើមិនដឹងថាស្លា..ប់ឬរស់នោះទេ។ ភ្លាមៗនោះដែរ រូបគេជាកូនបានស្រាយក្រម៉ា ហើយដាក់ម្តាយចុះមកក្រោម និងស្រែកឲ្យអ្នកជិះខាងជួយ តែអកុសលម្តាយរបស់គាត់បានស្លា..ប់បាត់ទៅហើយ ទើបបងប្អូនប្រជាពលរដ្ឋបានជួយរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅពិនិត្យកន្លែងកើតហេតុតែ។

អ្នកជិតខាងបានឲ្យដឹងដែរថា ក្រុមគ្រួសារនៃសពខាងលើមានគ្នាបីនាក់ ប្តីប្រពន្ធនិងកូនប្រុសអាយុ ១៤ឆ្នាំ ហើយក្រុមគ្រួសាររបស់គាត់មិនដែលមានបញ្ហាអ្វីនឹងគ្នានោះទេ តែហេតុអីបានជាស្ត្រីជាប្រពន្ធចង.កសម្លា..ប់ខ្លួនឯងបែបនេះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ខាងជំនាញផ្នែកកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះមកពិនិត្យស..ព។ ពេលពិនិត្យរួចរាល់ ហើយសមត្ថកិច្ចជំនាញបានបញ្ចាក់ថា​ សពស្ត្រីរងគ្រោះពិតជាស្លាប់ដោយធ្វើអត្ត..ឃាត (ចង..ក)ខ្លួនឯងពិតប្រាកដមែន រួចក៏បានធ្វើឯកសារប្រគល់ស..ពឲ្យទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕