ទីតាំងសង្វៀនជល់មាន់ និងអាប៉ោង ក្នុងមូលដ្ឋានក្រុងសៀមរាប នៅតែបន្តភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ

79

ផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១០:៣៥នាទី

ខេត្តសៀបរាប}៖ ខ្លាំងមែនទីតាំងបនល្បែងជល់មាន់ និងអាប៉ោងដ៏ធំមួយកន្លែងស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប នៅតែបន្តបើកដំណើរការយ៉ាងរលូន និងកំពុងសាងភាពក្តៅក្រហាយដល់ពលរដ្ឋជាច្រើនក្នុងមូលដ្ឋាន ប៉ុន្តែសមត្ថកិច្ចក្នុងមូលដ្ឋានកំពុងតែសម្ងំស្ងៀម ដូចជាត្រូវថ្នាំ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងសង្វៀនជល់មាន់ និងអាប៉ោង ដុះស្លែដ៏ធំប្រចាំក្រុងសៀមនេះ ប្រហែលជាមានការសែនព្រេនដល់ម្ចាស់ទឹកម្ចាស់ដីខ្មោចព្រាយបីសាច ជារៀងរាល់សិល៍្បហើយមើលទៅ ទើបអាចបង្វែរទិសមិនឲ្យសមត្ថកិច្ចណាហ៊ានចុះបង្ក្រាប។

ប្រភពបានបន្តទៀតថា៖ ទីតាំងបនល្បែងស៊ីសងសង្វៀនមាន់ជល់ខាងលើនេះ កំពុងតែបង្កបង្កើននូវកំណើនពពួកចោរលួច ឆក់ ប្លន់ កាប់សម្លាប់គ្នា ដោយសារតែចាញ់ល្បែង ស៊ីសងនេះឯង ចំណែកឯលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និងលោក ដា ចំរើន អធិការនគរបាលក្រុងសៀមរា បែរជាសម្ងំស្ងៀមដូចត្រូវថ្នាំសណ្តំ ម្ចាស់សង្វៀន។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនង ផ្តល់ព័ត៌មានដល់លោក ដា ចំរើន អធិការក្រុងសៀមរាប និងលោកនាយប៉ុស្តិ៍សង្កាត់ជ្រាវ ប៉ុន្តែអស់លោកបានត្រឹមតែឆ្លើយបាទទទួលបាន តែមិនហ៊ានបង្ក្រាប។

ចំពោះភាពអសកម្ម របស់លោក នួន ពុទ្ធារ៉ា អភិបាល ក្រុងសៀមរាប និងលោក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប កំពុងតែអនុវត្តផ្ទុយពីគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ប្រជាពលរដ្ឋអស់ជំនឿលើលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និងលោក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប ព្រោះថាបទល្មើសកំពុងតែ ប្រមូលផ្ដុំគ្នាយ៉ាងគគ្រឹកគគ្រេង បែរជាលោកទាំងពីរមិនព្រមបង្ក្រាប។ ពលរដ្ឋជាច្រើនស្នើសុំដល់លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប សូមមេត្តាជួយបង្ហាត់បង្រៀនរបៀបបង្ក្រាបបទល្មើសឲ្យលោកអភិបាលក្រុង និងអធិការក្រុង ផងទាន ដើម្បីឲ្យលោកហ៊ានចេញមុខមកបង្ក្រាបបទល្មើស៕