រថយន្តឡង់គ្រីស័រពន្លះក្បាលស្ពានអាកាសក្បាលថ្នល់រងការខូច ខា ត

2

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿងដែលបើកបរលឿនពេកមិនប្រយ័ត្នបានជ្រុលទៅបុកក្បាលស្ពានអាកាសក្បាលថ្នល់ បណ្ដាលឱ្យខូចខាត កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃសុក្រទី២៧ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្ដម ទល់មុខអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ កម្ពុជាSVP -8836 បើកពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើស្របមេឃកំពុងតែធ្លាក់ភ្លៀងផងនោះ បានជ្រុលទៅបុករបាំងថ្ម ក្បាលស្ពានអាកាសក្បាលថ្នល់ពេញទំហឹងបណ្ដាលឱ្យខូចខាតតិចតួច តែរថយន្តបង្ករងការខូចខាតផ្នែកមុខយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមនបានចុះមកដល់ និងបានរាយការណ៍ទៅកម្លាំងនគរបាលជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕