ករណីឃុំឃាំងមនុស្សខុសច្បាប់ដើម្បីជំរិតទារប្រាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យ និងរំដោះបានស្ត្រីរងគ្រោះ

2

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលក្រុងបាវិតបានឃាត់ខ្លួនជនសង្ស័យម្នាក់និងរំដោះបានស្ត្រីរងគ្រោះជាជនជាតិចិនពាក់ព័ន្ធករណីឃុំឃាំងនិងបង្ខាំងមនុស្សខុសច្បាប់ដើម្បីជំរិតទារប្រាក់។  

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងនៅព្រឹកថ្ងៃទី៥ខែតុលាឆ្នាំ២០២២នេះថា ជនសង្ស័យជាជនជាតិចិនមានឈ្មោះ វ័ង  សុី តុង អាយុ៣៩ឆ្នាំមានទីលំនៅទីក្រុងណេមុងគួ ប្រទេសចិនដោយសមត្ថកិច្ចបានឃាត់ខ្លួននៅវេលាម៉ោង៤រសៀលថ្ងៃទី៣ខែតុលាឆ្នាំ២០២២នៅចំណុចផ្ទះល្វែង ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ 

ចំណែកជនរងគ្រោះមានឈ្មោះលី  ហ្ស៊ាន ភេទស្រី ជនជាតិចិន អាយុ៤៣ឆ្នាំ មានទីលំនៅក្រុងឈុងឈីង  ប្រទេសចិន។ 

នៅចំពោះមុខសមត្ថកិច្ចជនរងគ្រោះបានបំភ្លឺថា កាលពីថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២២ មានជនជាតិចិនចំនួន៤នាក់បានចាប់រូបខ្លួនយកមកឃុំ ហើយគំរាមឱ្យទូរស័ព្ទទៅផ្ទះដើម្បីឱ្យវេរលុយ ចំនួន៨០០០ដុល្លារទើបឱ្យរួចខ្លួន។