ទីតាំល្បែងស៊ីសងនៅក្នុងទឹកដីស្រុកព្រះស្ដេច ពលរដ្ឋឃើញលេងពេលប៉ូលិសចុះទៅដល់ថាអត់ឃើញ

5

ខេត្ដព្រៃវែង ៖ ទីតាំល្បែ.ងស៊ីស.ងខុសច្បាប់មួយកន្លែងខ្នាតអាប៉ោងបៀរនៅមូ..លដ្ឋានទឹកដីស្រុកព្រះស្ដេច ខេត្ត ព្រៃវែងកំពុងបើកដំណើរ.ការយ៉ាងរលូនមិនមិនរំខានដល់សមត្ថកិ.ច្ច និង ពេញនិយមសំរាប់ក្រុមអ្នកញៀ.នល្បែ.ងបំផ្លា.ញទ្រព្យសម្បត្តិក្រុមគ្រួសារនិងធ្វើឲ្យជីវភាពប្រជាពលរដ្ឋក្រុមអ្នកញៀ.នល្បែ.ងមួយចំនួនធ្លាក់ដុនដាបអស់ទ្រព្យសម្បត្តិអស់ម៉ូតូ ឡាន ឯក្រុមគ្រួសារខ្លះទៀត ឈានដល់ការឈ្លេាះប្រ.កែកបែ.កបាក់លែងលះគ្នាក៏មាន ប៉ុន្ដែក្រុមនេះហាក់ដូចជាដឹងខ្លួនមុនលឿនណាស់មិនដឹងថាបអ្នកណាប្រាប់ទេ ខណៈកពូងនាំគ្នាលេងសុខៗ ពេលពលរដ្ឋប្ដឹងឱ្យសមត្ថកិ.ច្ចចុះទៅដល់ស្រាប់តេបាត់ខ្លួនអស់ ។

សេចក្ដីរាយការណ៍បានបញ្ជាក់ថា ទីតាំងល្បែ.ងស៊ីស.ងចា.ក់អាប៉ោងបៀរនេះស្ថិតនៅក្នុងភូមិកំពង់សឹងឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែងដែលមានម្ចា.ស់ផ្ទះឈ្មោះ ណាក់ បើកនាំគ្នាលេងអាប៉ោងរៀងរាល់យប់។ប្រជាពលរដ្ឋដែលមិនពេញចិត្តនិងល្បែ.ងស៊ីស.ង នេះបានលើកឡើងថា ពួកគាត់មាន ការព្រួយបារម្ភអំពីសុវត្ថិភាពនិងសន្តិសុខ នៅក្នុងមូ..លដ្ឋានទឹកដី របស់ពួកគាត់រស់នៅខ្លាចកើតមាននូវអំ.ពើ.លួ.ចឆ.ក់ .ប្ល.ន់.និងអំ.ពើ.ហិង្សាជាដើមព្រោះល្បែ.ងស៊ីស.ងជាដើមចមនៃប.ទល្មើ.សផ្សេងៗ ។

សូមរំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង មហាផ្ទៃធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ទូទាំងប្រទេសត្រូវតែប.ង្ក្រាបរាល់ល្បែ.ងស៊ីស.ងខុសច្បាប់គ្រប់ប្រភេ..ទ មិនត្រូវមាន ការយោគយល់ឡើយដើម្បីធានាសុខសុវត្ថិភាពជួនប្រជាពរដ្ឋឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។

បន្ថែមពីលើនេះទៀត កាលពីថ្ងៃទី១៤ខែ កញ្ញាឆ្នាំ២០២២ សម្ដេចក្រឡា ហោមស ខេងបាន ចេញលិខិតបង្គាប់ការមួយបញ្ជាឲ្យឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ.ក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារសហការប.ង្ក្រាបល្បែ.ងស៊ីស.ង ខុសច្បាប់គ្រប់ប្រភេ..ទទូទាំងប្រទេស ។ចំណែកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រ.កម្ពុជាក៏បាន ចេញសារបញ្ជាដាច់ណាត់ដល់អាជ្ញានិងកងកម្លាំងប្រដាប់អាវុ.ធគ្រប់ប្រភេ..ទនៅថ្នាក់ក្រោមជាតិសូមប.ង្ក្រាបឱ្យអស់នូវល្បែ.ងស៊ីស.ងខុសច្បាប់គ្រប់ប្រភេ..ទបើមិនដូចច្នោះទេ សម្ដេចមិនស្ទាក់ស្ទើរ.ក្នុងការដកតំណែងអស់លោកនោះឡើយ។ ជុំវិញករណីខាងលើនេះដែរលោកជ័យ សេងហ៊ាង អធិការនគរបាលស្រុកព្រះស្ដេច បានប្រាប់នៅថ្ងៃទី៥ ខែតុលាឆ្នាំ២០២២នេះ ថាលោកបានទទួលព័ត៌មាននេះហើយ លោកបានដាក់កម្លាំងទៅយាមមួយយប់ហើយមិនឃើញលេងនោះទេ ៕