បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ជា ប់ ចោ ទ ពីបទ រំ លោ ភ សេព សន្ថវៈ

36

ខេត្តបន្ទាយមានជ័យ ៖ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ការបង្ក្រាបករណីរំលោភសេពសន្ថវ:នេះធ្វើឡើងក្រោយពីទទួលបានពាក្យបណ្តឹងឈ្មោះ អួន សឿត ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិដូនឡី សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវជាម្ដាយរបស់ជនរងគ្រោះ បានប្ដឹងចោទប្រកាន់លើឈ្មោះ លីស វិច័ន្ទត្រា ហៅ ត្រា ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្ន ភូមិជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពីបទរំលោភសេពសន្ថវ: កាលពីវេលាម៉ោង០២និង២០នាទីយប់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ។

ជនសង្ស័យត្រូវបានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី ១០ ខែឧសភាឆ្នាំ ២០២២ នេះហើយ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់់ទៀតថា ការឃាត់ខ្លួនជនសង្ស័យឈ្មោះ លីស វិច័ន្ទត្រា ហៅ ត្រា រូបនេះនៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។

ជនសង្ស័យក្រោយពីកម្លាំងជំនាញសួរនាំរួចបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់បង្ខំ និងរំលោភសេពសន្ថវ:លើនារីឈ្មោះ យ.ស.យ អាយុ១៦ឆ្នាំ នៅផ្ទះសំណាក់យីហោថ្មពេជ្រ ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រហូតបានសម្រេចពិតប្រាកដមែន ។

ដោយផ្អែកលើពាក្យបណ្ដឹង និងចម្លើយសារភាពរបស់ជនសង្ស័យ ព្រមទាំងតាមការធ្វើកោសល្យវិច័យរបស់នីតិពេទ្យផងនោះ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជ អាវុធហត្ថក្រុងសិរីសោភ័ណកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជ អាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ៕