ម.ហា.ជ.នគាំទ្រចំណាត់ការរបស់អាជ្ញាធរខេត្តកែបដែលហា.មមិនឱ្យអាជីវករដុះស្លែក្រាលកន្ទេលលើចិញ្ចើមផ្លូវសាធារណៈ

5

ខេត្តកែប៖ មួយរយៈមកនេះរវាងអាជីវករលក់ដូរតាមឆ្នេរ ជាមួយអាជ្ញាធរខេត្តកែបបាននិងកំពុងពាក់មុខយក្សដាក់គ្នាឡើងក្ដៅគកគុ.ក ដោយសាគូរភាគីទាំងពីរបានខ្វែងគំនិតគ្នាជុំវិញការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅតាមមាត់ឆ្នេរ.ក្នុងភូមិសាស្ដ្រខេត្តកែប។ ក្នុងនោះអាជ្ញាធរបានកំណត់ឈប់ឱ្យក្រុមអាជីវករដុះស្លែក្រាលកន្ទេលតាមចិញ្ចើមផ្លូវសាធារណៈដើម្បីលក់ដូរ.ក៏ដូចជាជួលឱ្យភ្ញៀវអង្គុយយកលុយទៀតហើយព្រោះវាបានប៉ះពា.ល់សណ្ដាប់ធ្នាប់សាធារណៈដែលប្រជាជនកម្ពុជាជាង១៦លាននាក់ក៏មានសិទ្ធិប្រើប្រាស់ឆ្នេររបស់រដ្ឋដែរ ហេតុអីក៏ត្រូវបានក្រុមអាជីវករដុះស្លែមួយក្ដាប់តូចមកចង់វ៉ាងទីដូចជាកន្លែងកម្មសិទ្ធិរបស់ខ្លួនទៅវិញ ។

ពាក់ព័ន្ធករណីនេះ ក្រោយពីម.ហា.ជ.នបានឃើញវីដេអូឃ្លីបដែលអាជ្ញាធរចុះទៅសាកន្ទេលមិនឱ្យក្រាលលើចិញ្ចើមផ្លូវគេឃើញស្ដ្រីអាជីវករម្នាក់បានតំឡើងសំឡេងដាក់ក្រុមការងាររៀបចំសណ្ដាប់រួមទាំងបញ្ចេញកា..យរបៀបកាចឆ្នាសមិនចង់រើចេញពីលើចិញ្ចើមផ្លូវដោយគាត់បាននិយាយថា ឯកឧត្តមបានអនុញ្ញាតឱ្យគាត់ក្រាលហើយតើហេតុអីមករើសាកន្ទេលរបស់គាត់ទៀត ហើយពួកគាត់សុំក្រាលកន្ទេលទទួលភ្ញៀវតែ៣ថ្ងៃទេគឺថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យទាន ការស្នើរសុំនេះគឺចំម៉ាច់តែម្ដងព្រោះគាត់ដឹងថា នៅខេត្តកែបជាពិសេសតំបន់ឆ្នេរមានតែថ្ងៃ សៅរ៍ អាទិត្យនិងថ្ងៃបុណ្យទាននឹងហើយដែលប្រជាជនកម្ពុជាមានពេលទៅលេងនោះ បើថ្ងៃក្រៅពីនេះមានអ្នកណាគេទៅធ្វើអី។

ជាមួយគ្នានេះ លោកអភិបាលខេត្តកែបក៏ធ្លាប់ផ្ដល់បទសម្ភាសន៍តាមរយៈបណ្ដាញសង្គមចេញជាវីដេអូឃ្លីបនិយាយរឿ.ងនេះរួចម្ដងហើយ ថា ល្មមដល់ពេលត្រូវរៀបចំសណ្ដាប់ធ្នាប់សាធារណៈមាត់ឆ្នេរជាពិសេសតាមចិញ្ចើមផ្លូវសាធារណៈមិនឱ្យមានការ.ក្រាលកន្ទេលលើការ៉ូឡាធ្វើអាជីវកម្មលើដីសាធារណៈរបស់រដ្ឋនោះទេ គឺត្រូវតែមានការរៀបឱ្យបានត្រឹមត្រូវ ហើយក៏មិនឱ្យបងប្អូនអាជីវករអត់កន្លែងរ.កស៊ីលក់ដូរដែរ តែមិនមែនលើចិញ្ចើមផ្លូវបែបនេះទេ។ ចិញ្ចើមផ្លូវរបស់រដ្ឋជាទីសាធារណៈដែលប្រជាជនកម្ពុជាជាង១៦លាននាក់នាក៏មានសិទ្ធិប្រើប្រាស់ទីសាធារណៈនេះដែរ មិនមែសម្រាប់តែអាជីវករមួយក្ដាប់តូចនេះទេ។

ដូចគ្នានេះដែរម.ហា.ជ.ននៅក្នុងបណ្ដាញសង្គមក៏បានចូលរួមរិះ.គ..ន់ចំពោះអាជីវករទាំងនោះដែរ ដោយគាត់លើកឡើងថា ក្រុមអាជីវករទាំងនោះជួនកាលដូចជាខ្លាំ..ងដៃណាស់មិនដឹងថាពួកគាត់អាងអីទេ យកកន្ទេលខ្លួនឯងសោះ ទៅក្រាលអង្គុយលេងនៅតាមមាត់ឆ្នេរ.ក៏ត្រូវក្រុមអាជីវករមកទារលុយពីភ្ញៀវដែរ ជយនកាលដេ.ញមិនឱ្យក្រាលទៀតផង ។ ដោយហេតុនេះហើយទើបម.ហា.ជ.នបានសម្ដែងនូវការគាំទ្រចំពោះវិធា.នការរបស់អាជ្ញាធរ.ក្នុងការរៀបចំសណ្ដាប់ធ្នាប់តាមមាត់ឆ្នេរឱ្យបានល្អស្អាត ដើម្បីបម្រើផលប្រយោជសាធារណៈជនជាពិសេសមនុស្សខ្មែរ១៦លាននាក់ដែលចង់ទៅលេងនៅទីនោះកុំឱ្យមានគំនាបពីក្រុមអាជីវករដុះស្លែទាំងនោះទៀត៕