សម្តេចហ៊ុន សែន៖កូនប្រុសទោះកូនក្រទ្រព្យសម្បត្តិតែទឹកចិត្តកូនមិនក្រទេ….

21

សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ក៏បានយកមកបង្ហោះលើផេកផ្លូវការរបស់សម្តេចដោយលើកឡើងថា កូនប្រុសទោះកូនក្រទ្រព្យសម្បត្តិតែទឹកចិត្តកូនមិនក្រទេ។

សម្តេចហ៊ុនសែនបានលើកឡើងទៀតថាទឹកមុខកូនពោរពេញដោយស្នាមញញឹម បង្ហាញថាគណបក្សប្រជាជនជារបស់ប្រជាជនហើយក៏ជារបស់កូនដែរដែលកូនត្រូវចូលរួមការពារដើម្បីបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍ។

គួរឲ្យដឹងដែរថាអ្នកនិយមលេងតាមបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកដ៏ច្រើន ពិសេស គាំទ្រគណបក្សប្រជាជនកម្ពុជាបានចាប់អារម្មណ៍រូបថតបុរសម្នាក់ក្នុងជីវភាពមិនធូរធារ តែជិះកង់ហែរ គណបក្សប្រជាជនកម្ពុជា បង្ហាញពីឆន្ទះ ស្រឡាញ់ សន្តិភាព ស្រឡាញ់ប្រទេសជាតិ ត្រូវតែបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា និងបានចូលរួមជិះកង់ហែរបក្សដោយភាពស្វាហាប់៕