ជនមិនស្គាលមុខបានជិះរថយន្តឡិចស៊ីសពណ៌សមួយគ្រឿង បានឈប់កណ្ដាលផ្លូវ រួចបានដក កាំ ភ្លើង ខ្លី បា ញ់ ទៅលើមេឃចំនួន០៣គ្រាប់ ក្រោយមកក៏បើករថយន្តគេចខ្លួនបាត់ស្រមោល…

77

ភ្នំពេញ​ ៖ ករណីផ្ទុះអាវុធមួយបានកេីតឡេីង និងមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចនិងជាពលរដ្ឋ ដោយជនមិនស្គាលមុខបានជិះរថយន្តឡិចស៊ីសពណ៌សមួយគ្រឿង ហើយឈប់កណ្ដាលផ្លូវ រួចបានដកកាំភ្លេីងខ្លី​បាញ់ទៅលើមេឃចំនួន០៣គ្រាប់ ក្រោយមកក៏បេីករថយន្តគេច​ខ្លួនបាត​ ។

ហេតុការណ៏ខាងលើបានកើតឡើងកាលពី វេលាម៉ោង០៣:៤៥នាទីទៀបភ្លឺ​ ឈានចូលថ្ងៃទី១៨ ខែឧសភា​ ឆ្នាំ២០២២នេះ នៅចំណុចផ្លូវ៤៣២ កែងផ្លូវលេខ១០១ ស្ថិតនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន​​ រាជធានីភ្នំពេញ​ ។

ប្រភពពីសាក្សីដែលឃេីញហេតុការណ៍ផ្ទាល់បានឲ្យដឹងថា នៅមុនពេលកេីតហេតុ​ គាត់ឃេីញរថយន្ត​មួយគ្រឿង​ ម៉ាកឡិចស៊ីស ពណ៌ស​ (មិនចាំស្លាកលេខ​) ធ្វើដំណើលើផ្លូវ៤៣៣ ល្បឿនធម្មតា ក្នុងទិសដៅពីកេីតទៅលិច​​ លុះមកដល់កន្លែងកើតហេតុរថយន្ដខាងលើក៏បានឈប់ ស្រាប់តែពេលនោះក៏លាន់ឮសំលេងផ្ទុះអាវុធ​ ចំនួន០៣គ្រាប់បន្តបន្ទាប់គ្នាចេញពីក្នុងរថយន្ត​​ខាងលេី ហេីយក៏បេីករចេញទៅបាត់ ។

រថយន្ដខាងលើបានបេីកបត់ឆ្វេងទៅតាមផ្លូវ១០១ រួចបន្ថែមល្បឿនគេចបាត់ស្រមោល ក្រោយមកប្រជាពលរដ្ឋរស់នៅជិតនោះបានផ្ដល់ដំណឹងនេះទៅក្រុមអ្នកសារព័ត៌មាន ជួយទាក់ទងប្រាប់សមត្ថកិច្ចមូលដ្ឋានចុះជួយអន្តរាគមន៍ផង។

មួយសន្ទុះក្រោយមកទេីបគេឃេីញកម្លាំងសមត្ថកិច្ចប្រដាប់អាវុធខណ្ឌចំការមន ​មានទាំងកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងអាវុធហត្ថខណ្ឌ​ ចេញអន្តរាគមន៍ឆ្ពោះសំដៅទៅ​កន្លែងដែល​ផ្ទុះអាវុធ​នោះ​ តែមកដល់រកឃេីញតែសំបកគ្រាប់​កន្ទុះ០៣គ្រាប់នៅលេីថ្នល់ប៉ុណ្ណោះ​។​

បច្ចុប្បន្នសំបកគ្រាប់​ចំនួន០៣គ្រាប់ដែលខ្មាន់កាំភ្លេីងមិនស្គាល់អត្តសញ្ញាណបាញ់ហេីយគេចខ្លួនបាត់នោះ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងត្របែក រេីសយកទុកធ្វេីជាវត្ថុតាង​ និងរាយការណ៍ប្រាប់ថ្នាក់លេី​ ដេីម្បីស្វែករកខ្មាន់កាំភ្លេីង​ យកមកចាត់ការតាមច្បាប់​៕