យ៉ាងហោ..ចណាស់ មនុស្សចំនួន៣នាក់បានរងរបួ..សធ្ងន់ស្រាលខណៈជួបថ្នាក់គ្រោះ…ថ្នាក់ចរាចររវាងរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងនៅលើកំណាត់ផ្លូវជាតិលេខ៤

26

ខេត្តកំពង់ស្ពឺ ៖ មនុស្ស៣នាក់បានរងរបួសធ្ងន់ស្រាលខណៈជួបថ្នាក់…គ្រោះថ្នាក់ចរាចររវាងរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងនៅលើកំណាត់ផ្លូវជាតិលេខ៤។គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១០៣-១០៤ ត្រង់ចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៥និង២០នាទីព្រឹកថ្ងៃទី១៧ខែមីនាឆ្នាំ២០២២។

នគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយពណ៌លឿងសណ្តោងរុឺម៉កពណ៌ត្រួយចេក បើកបរក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុត្រង់ចំណោទលោកយាយម៉ៅពេជ្រនិល បានរេចង្កូតជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយពណ៌សរ ដែលបើកបរ បញ្ច្រាសទិសគ្នាពេញទំហឹងបណ្តាលមនុស្ស៣នាក់រងរបួសធ្ងន់ស្រាលតែម្តង។

ប្រភពដដែលបានបន្តទៀតថា ក្រោយពីកើតហេតុ អ្នករងរបួសទាំងបីនាក់ត្រូវរថយន្តសាមុយដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែករថយន្តទាំងពីរគ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចរង់ចាំដោះស្រាយពេលក្រោយ៕