លោកហែម ប្រសើរ អនុប្រធានគណបក្សរស្មីខេមរា ត្រូវបានម្ចាស់បំណុលចោទថាបានទិញរថយន្តគេជំពាក់លុយមិនព្រមសង,,,

51

ភ្នំពេញ÷លោក ហែម ប្រសើរ អនុប្រធានគណបក្សរស្មីខេមរា ត្រូវបានម្ចាស់បំណុលចោទថាបានទិញរថយន្តម៉ាក toyota <<តាកូម៉ា>> មួយគ្រឿងហើយនៅជំពាក់លុយម្ចាស់រថយន្ត១៤៥០ ដុល្លារដោយសន្យាសងមួយខែ ២០០ ដុល្លារប៉ុន្តែរហូតមកដល់ពេលនេះលោកមិនបានឆ្លើយតបជាមួយម្ចាស់បំណុលនៅឡើយ។ ការទិញលក់រថយន្តតាំងពីខែសីហាឆ្នាំ ២០២០ រហូតមកដល់ពេលនេះលោក ហែម ប្រសើរ បានព្យាយាមគេចវេសមិនព្រមទទួលខុសត្រូវក្នុងករណីជំពាក់លុយគេនេះឡើយ។

យោងតាមកិច្ចសន្យាជំពាក់លុយបានអោយដឹងថា លោក ហែម ប្រសើរ បានទិញរថយន្តមួយគ្រឿងដោយសងតាមដំណាក់កាលមានពេលខ្លះសង៥០០ ដុល្លារ,ខ្លះ១០០០ដុល្លារ ហើយនៅខ្វះ១៤៥០ ដុល្លា លោក ហែមប្រសើរ សន្យាសងក្នុង១ខែ២០០ ដុល្លារជារៀងរាលខែ។ ប៉ុន្តែមិនដឹងថាយ៉ាងដូចម្ដេចនោះទេបានជាលោក ហែម ប្រសើរ មិនព្រមសងប្រាក់ទៅដល់ម្ចាស់រថយន្តដោយព្យាយាមគេចវេសមិនទទួលទូរស័ព្ទក៏ដូចជាតាមប្រព័ន្ធសង្គមផ្សេងទៀតហាក់ដូចជាមានការគេចវេសមិនសង់ ម្ចាស់បំណុលបានទាក់ទងតាមបណ្ដាញសង្គមផ្សេងៗច្រើនលើកច្រើនសារប៉ុន្តែមិនបានទទួលលទ្ធផលពីលោក ហែម ប្រសើរ នៅឡើយ។

បើតាមសេចក្តីរាយការណ៍បានអះអាងថា ម្ចាស់រថយន្តរៀបចំពាក្យបណ្ដឹង បើលោកមិនចូលខ្លួនដោះស្រាយ ហើយម្ចាស់បំណុលនិងត្រូវដាក់ពាក្យចូលទៅសាលាដំបូងខេត្ត កំពង់ធំ ពីព្រោះតែលោក ហែម ប្រសើរ មានទីលំនៅភូមិបឹងខ្វែក,ឃុំឈូកស្រុកប្រាសាទសំបូរខេត្តកំពង់ធំដើម្បីកោះហៅ លោក ហែម ប្រសើរ មកដោះស្រាយគ្នា។ ប្រភពបានឱ្យដឹងថាម្ចាស់រថយន្ត ហាក់ដូចជាអស់ការអត់ធ្មត់ជាមួយលោក ហែម ប្រសើរដែលជំពាក់លុយតិចតួចប៉ុន្តែព្យាយាមគេចវេសមិនព្រមឆ្លើយតបបញ្ជាក់ហេតុផលឲ្យបានច្បាស់លាស់ក្នុងរឿងនេះ។ ដូច្នេះមានតែរង់ចាំការដោះស្រាយតាមផ្លូវច្បាប់ប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះ អង្គភាពព័ត៏មានយើងបានតេទូរស័ព្ទសុំការបំភ្លឺពីលោក ហែប ប្រសើរ តែតេមិនលើក និងជាប់រវល់ អង្គភាពយើងខ្ញុំនិងរងចាំការបំភ្លឺរាល់ម៉ោងធ្វើការ។