ស្នងការនគរបាលខេត្តកណ្តាល បានទទួលអំណោយពីឯកឧត្តម ភឺន ផល្លា និងលោក ជំទាវសាយ សោភា ដែលបានឧបត្ថម្ភរថយន្តស្ទូចចរាចរណ៌០១គ្រឿង និងម៉ូតូ៥៥គ្រឿង…

23

(ខេត្តកណ្តាល)៖នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវ សាយ សោភា បានឧបត្ថម្ភរថយន្តស្ទូចចរាចរណ៍ចំនួន០១គ្រឿង និងម៉ូតូចំនួន៥៥គ្រឿង ជូនដល់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបម្រើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាខេត្តកណ្តាលទាំងមូល។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវ សាយ សោភា និងបានគោរពជូនពរ​ឯកឧត្តម  និងលោកជំទាវ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ÷ អាយុ វណ្ណៈ សុខៈ ពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ​។