ក្មេងស្ទា វ មួយក្រុមបានដេញ កា ប់ គ្នាផ្អើលភូមិ មិនខ្លាចញញើតនិងសមត្ថកិច្ចបន្តិចសោះ,,,

55

ខេត្តតាកែវ.នៅវេលាម៉ោង៣និង៣០នាទីត្រូវនឹងថ្ងៃទី៤ខែមេសា ឆ្នាំ២០២២ហេតុការណ៍នេះកើតឡើងនៅត្រង់ចំណុចទួលចំការគរស្ថិតនៅពោងស្វាជ្រំសង្កាត់បារាយណ៍ក្រុងដូនកែវខេត្តតាកែវ។

បញ្ជាក់ឲ្យដឹងពីបងប្អូនប្រជាពលរដ្ឋក្នុងភូមិឲ្យដឹងថាគាត់បានឃើញក្មេងស្ទាវ២ក្រុមបើកឆាកប្រយុទ្ធតាំងពីសាលាបឋមសិក្សានិងអនុវិទ្យាបារាយណ៍ រហូតដល់ចុងភូមិខាងជើងឈៀងខាងលិច(ចំការគរ)បង្កអោយប្រជាពលរដ្ឋនៅម្ដុំនោះរត់ចូលក្នុងផ្ទះបិតរបង ព្រលឹងចុងសក់គ្រប់គ្នា។

យោងតាមសំដីរបស់ក្រុមក្មេងស្ទាវដែលត្រូវគេដេញវាយអះអាងថាត្រូវគេដេញកាប់ បាននិយាយថា ភាគីមួយក្រុមទៀតមកពីខេត្តតាកែវ ជិះម៉ូតូ៤ទៅ៥គ្រឿងជិះក្រឡឹងជុំវិញសាលារៀនបារាយណ៍ជាច្រើនជុំ គ្រាន់តែឃើញពួកគេភ្លាម ក៍ជិះម៉ូតូដេញ ដោយប្រដាប់ដោយដំបងនិងកាំបិតខ្សែក្រវ៉ាតគ្រប់ដៃដេញផ្អើលតាំងពីកណ្ដាលភូមិរហូតដល់ចុងភូមិទួលចំការគរក៍មានបក្សពួកខ្លួនមួយក្រុមចេញមកជួយ ធ្វើអោយក្រក្មេងៗដែលមកពីតាកែវរត់ចោលម៉ូតូមួយសង់សេរីឆ្នាំ២០២២ពណ៌ខ្មៅគ្រឿងពាក់ស្លាកលេខតាកែវ1Z-3602 តែត្រូវភាគីដែលអះអាងថាត្រូវគេដេញកាប់នោះ ព្រួតវាយម៉ូតូខូចខាតយ៉ាងដំណំនៅចំណុចកើតហេតុខាងលើ។

បច្ចុប្បន្ន.ម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅរដ្ឋបាលប៉ុស្តិ៍សង្កាត់បារាយណ៍ ដើម្បីចាត់ការតាមនិតិវិធីច្បាប់បន្ត។