ឪពុកចិ..ត្តព្រៃ..ផ្សៃយកកាំបិ..តកា..ប់កូនស្រីអា..យុទើប៨.ខែស្លា…ប់យ៉ាងអា.ណោច.អា.ធ័ម ត្រូវបានសមត្ថកិច្ចចា..ប់ខ្លួន..

83

ខេត្តកំពង់ធំ ៖ ឪពុកចិ..ត្តតិរច្ឆា..នម្នាក់យកកាំបិ..តបុ័ង.តោមកកា..ប់កូនស្រីរបស់ខ្លួនដែលកំពុងដេកលង់លក់យ៉ាងសុខស្រួលបណ្តាលឱ្យស្លា..ប់បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង ២១និង៤០នាទី នៅចំណុចផ្ទះឈ្មោះទីន ហន អាយុ៥៩ឆ្នាំ ក្នុងភូមិព្នៅ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

តាមការឲ្យដឹងពីកម្លាំងសមត្ថកិច្ចបានដឹងថា ជនរងគ្រោះឈ្មោះ កំសត់ ឡៃណាង ភេទស្រី អាយុ៨ខែ រស់នៅជាមួយជីដូនឈ្មោះ ចេវ ពៅ នៅភូមិកើតហេតុ។

រីឯជនសង្ស័យឈ្មោះ ហ៊ាង សត់ ភេទ ប្រុស ៣០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។

ប្រភពពីសមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុជនសង្ស័យទៅធ្វើការសំណង់នៅក្បែរផ្ទះ ហើយផឹកស្រាស្រវឹងជោកជាំ រហូតដល់ម៉ោងប្រហែលម៉ោង៩ជាង ជនសង្ស័យបានត្រឡប់មកផ្ទះ ហើយរករឿងឪពុក-ម្ដាយ នៅពេលម្ដាយកំពុងមើលចៅ(សព)គ្រុន ដោយដាក់ចៅឱ្យដេកក្នុងមុងលើគ្រែក្រោមផ្ទះ ស្រាប់តែជនសង្ស័យយកកាំបិ..តបុ័ងតោស្ទុះទៅកា..ប់កូនរបស់ខ្លួនទាំងកំរោលត្រូវចំផ្ទៃមុខខាងឆ្វេងបណ្ដាលឱ្យរងរបួសធ្ងន់។

ភ្លាមៗនោះជនសង្ស័យបានយកកាំបិ..តផ្គាក់ដេញកា..ប់ឪពុក-ម្ដាយ បងប្អូននៅក្នុងផ្ទះ  តែមិនបង្កឱ្យនរណាម្នាក់រងរបួសនោះទេ។ មួយសន្ទុះក្រោយមកទើបមានប្រជាពលរដ្ឋមកជួយធ្វើអន្តរាគមន៍ ទើបជនសង្ស័យរត់គេ..ចខ្លួនបាត់ទៅ។

ក្រោយកើតហេតុក្រុមគ្រួសារបាននាំក្មេងរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍ តែដោយសាររបួសធ្ងន់ពេកក្មេងរងគ្រោះបានស្លាប់ពេលទៅដល់មន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចស្រាវជ្រាវតាមរកជនសង្ស័យ និងឃាត់ខ្លួនបាននៅនៅចំណុចវាលស្រែខាងលិចវាលបឹងវៀន ភូមិព្រែកក្រោល ឃុំត្នោតជុំ ដែលមានចម្ងាយ១៥០០ម៉ែត្រពីកន្លែងកើតហេតុ។

សាកសពទារកត្រូវបានសាច់ញាតិយកមកធ្វើបុណ្យតាមប្រពៃណី។ ចំណែកឪពុកចិត្តខ្មៅដែលជាជនសង្ស័យត្រូវបានផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកបារាយណ៍កំពុងកសាងសំណុំរឿងទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕