ស្រ្តីជាប្រពន្ធបានស្លា…ប់ពេលបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីបុរសជាប្ដីវា..យ២ដៃរួចមក

88

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌបានសហការគ្នាបង្រ្កាបបុរសដៃដល់ម្នាក់ ខណៈដែលគេអះអាងថាបានវា..យប្រពន្ធចំនួន២ដៃ ហើយបានស្លា…ប់នៅពេលដែលបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ។

តាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ត្រី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នេះថា បុរសសង្ស័យជាប្ដីត្រូវបាននាំខ្លួនយកមកសួរនាំ ឈ្មោះ សារ៉ូ វុធ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅ ភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

លោកបញ្ជាក់ទៀតថា ការនាំខ្លួនជនសង្ស័យយកមកសួរនាំខាងលើ ពាក់ព័ន្ធករណីហិ..ង្សាមានស្ថានទម្ងន់ទោស(មរណភាព)ខណៈប៉ុន្មានថ្ងៃមុនជនសង្ស័យជាប្តី(សារ៉ូ វុធ)បានវាយប្រពន្ធចំនួន២ដៃចំឆ្អឹងជំនីរខាងឆ្វេង បណ្ដាលឱ្យចុករួចបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញតែបានស្លា..ប់ ។ ស្រ្តីជាប្រពន្ធ(ស្លា..ប់)ឈ្មោះ មាន ហួយ អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុ ។

លោកបញ្ជាក់បន្ថែមទៀតថា បុរសសង្ស័យជាប្ដី និងស្រ្តីជាប្រពន្ធ(ស្លា..ប់)ចូលចិត្តផឹកស្រាជាប្រចាំដូចគ្នា។ ករណីខាងលើនេះ សមត្ថកិច្ចនគរបាលជំនាញ និងមន្រ្តីស្ថាប័នពាក់ព័ន្ធ សហការពិនិត្យ និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ថែមទាំងធ្វើកំណត់ហេតុរួមមតិគ្នាផងដែរ ៕