ករ.ណីគ្រោះ.ថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ

39

ខេត្តប៉ៃលិន ៖ នៅថ្ងៃព្រហស្បតិ៍ ១០កេីត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនិងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១១និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលេីកនៅលេីផ្លូវជាតិលេខ ៥៧ នៅចំណុច សណ្ឋាគារមាសសោភា រវាងម៉ូតូ និងម៉ូតូ ខ្ទាតទៅប៉ះម៉ូតូចតមួយគ្រឿងទៀត សរុបម៉ូតូ ០៣គ្រឿង ដែលស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន  ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ភាគីបេីកបរម៉ូតូទី០១ មានឈ្មោះ យន់ សំណាង ភេទ ប្រុស អាយុ ២៥ឆ្នាំ របួសស្រាល មានទីលំនៅភូមិវត្ត សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម ពាក់ស្លាកលេខ ប៉ៃលិន 1C 5782។

ភាគីបេីកបរម៉ូតូទី០២ មានឈ្មោះ  លូយ សុខណា ភេទ ប្រុស អាយុ ១៥ឆ្នាំ របួសស្រាល មានទីលំនៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក ហុងដាឌ្រីម  ពណ៍ខ្មៅ  ពាក់ស្លាកលេខ ប៉ៃលិន 1B 0295  ខូចខាតស្រាល បេីកបរពីជើងទៅត្បូង។

ឈ្មោះ មែន ធី ភេទស្រី អាយុ ៣១ឆ្នាំ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាម្ចាស់ម៉ូតូកូនទាដែលចតទិញម្ហូបគ្មានរបួស។

បច្ចុប្បន្នករណីខាងលើនេះកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានយកម៉ូតូមករក្សារទុកនៅស្នងការដ្ឋាននគរបាលខេត្ត រង់ចាំការដោះស្រាយតាមនីតិវិធី៕