អគ្គិភ័យឆាបឆេះបន្ទប់កំពុងជួសជុលនៃសណ្ឋាគារយូ អេង ជាន់ទី៣ ដែលស្ថិតនៅក្នុងភូមិព្រៃទាទី២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ

32

ភ្នំពេញ ​៖​ អគ្គិភ័យបានឆាបឆេះបន្ទប់កំពុងជួសជុលនៃសណ្ឋាគារយូ អេង ជាន់ទី៣​ ដែលស្ថិតនៅក្នុងភូមិព្រៃទាទី២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​  កាលពី​វេលា១រសៀលថ្ងៃទី១៨​ ខែកុម្ភៈ​ ឆ្នាំ២០២២​ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចទាំងក្រុមរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ភ្លាមៗ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ ទីតាំងដែលឆាបឆេះខាងលេីកំពុងតែធ្វេីការជួសជុលដេីម្បីធ្វេីជាបន្ទប់ស្ទីមសូណា។ នៅមុនពេលកេីតហេតុក្រុមជាងគាត់កំពុងធ្វេីការផ្សារដែកជួសជុលបន្ទប់ផ្នែកខាងលេីក៏ស្រាប់តែធ្លាក់កម្ទិចភ្លេីងប៉ះចំសម្ភារទេីបបង្កជាអណ្តាតភ្លេីងឆាបឆេះតែម្តង។

ភ្លាមនោះក្រុមជាងនិងបុគ្គលិកដទៃទៀតបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រេីនបំពង់មកបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបានទេីបរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ចំនួន២គ្រឿងទេីបគ្រប់គ្រងបាន​ ដោយមិនមានមនុស្សរងរបួសនោះទេ​ និងខូចខាតសម្ភារៈមួយចំនួនតែប៉ុណ្ណោះ៕