ក្រសួងរៀបចំដែនដី ក្រុមហ៊ុនសាងសង់ និងក្រុមជាងសំណង់ មិនអនុញ្ញាតឱ្យធ្វើការចុះកិច្ចសន្យាម៉ៅការសាងសង់ ឬរុះរើសំណង់ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាត

23

ភ្នំពេញ​ ៖​ នេះបេី​យោង​តាម​សេចក្តីជូនដំណឹងរបស់ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ បានឱ្យដឹងថា រាល់​ការ​សាងសង់ ឬ​រុះរើ​សំណង់​ដែល​មិន​ទាន់​ទទួល​បាន​លិខិតអនុញ្ញាត​ជា​អំពើ​ខុសច្បាប់ ព្រោះ​គម្រោង​សាងសង់​សំណង់​នោះ​មិន​មាន​ប្លង់​ស្ថាបត្យកម្ម និង​ប្លង់​គ្រឿង​ផ្ទុំ​សំណង់​ដែល​ទទួល​បានការ​យល់ព្រម​ពី​អាជ្ញាធរ ឬ​មន្ត្រី​មាន​សមត្ថកិច្ច​ដែល​អាច​បង្ក​ឱ្យ​ប៉ះពាល់​ដល់​បទ​ប្បញ្ញត្តិ​ស្តី​ពី​ធ្លា​តម្លា​ត សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ គុណភាព សុវត្ថិភាព​សំណង់ សោភណភាព ទ្រព្យសម្បត្តិ និង​សុខុមាលភាព​របស់​ម្ចាស់​សំណង់ អ្នក​ប្រើប្រាស់​សំណង់ និង​សាធារណជន និង​អាច​បង្ក​ឱ្យ​មាន​វិវាទ ។

ជាក់ស្ដែង​យោង​តាមលិខិតលេខ៥១៣​ ដនស/អរប/នីក​ ចុះថ្ងៃទី០២​ ខែមីនា​ ឆ្នាំ​២០២២​ របស់ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ សូមជម្រាបជូនដល់ក្រុមហ៊ុនសាងសង់​ និងក្រុមជាងសំណង់​ ស្តីពីការហាមឃាត់ការសាងសង់ឬរុះរេីសំណង់ដែលមិនទាន់បានទទួលលិខិតអនុញ្ញាត។

ក្រសួងដែនដី​ បានគូសបញ្ជាក់ថា​៖ ក្រសួង​នឹង​ចាត់​មន្ត្រី​អធិការកិច្ច​សំណង់​ចុះ​ពិនិត្យ​បទល្មើស​តាម​ការដ្ឋាន​សំណង់ ដើម្បី​ចាត់វិធានការ​ដកហូត​អាជ្ញា​បណ្ណ ឬ​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម​សាងសង់ និង​ដាក់​ទណ្ឌកម្ម​ផ្សេង​ៗ​ទៀត ចំពោះ​ក្រុមហ៊ុន ឬ​ក្រុម​ជាង​ដូច​ជា ការ​កសាង​សាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ ដើម្បី​ស្នើ​សុំ​ការ​រឹបអូស​សម្ភារៈ បរិក្ខា និង​ឧបករណ៍​ផ្សេង​ៗ ការ​ផ្តន្ទាទោស​ពិន៍​យ​ជា​ប្រាក់ ការ​ផ្តន្ទា​ដាក់​ពន្ធនាគារ ការ​រំលាយ​ក្រុមហ៊ុន ឬ​ក្រុម​ជាង​ការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាមដាន​របស់​តុលាការ ការ​ហាមឃាត់​ចំពោះ​ការ​ធ្វើ​សកម្មភាព ការ​បណ្តេញ​ចេញពី​លទ្ធកម្ម​សាធារណៈ ការ​បិទ​ផ្សាយ​សេចក្តីសម្រេច​ផ្តន្ទាទោស​ជា​សាធារណៈ។

សូមអានព័ត៌មានលម្អិតនៅក្នុង​លិខិត​របស់​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​​ មានដូចខាងក្រោម​៖