បុគ្គលឈ្មោះ ឌឹប សូត្រវិចិត្រ បានក្លែងបន្លំជាឧត្តមសេនីយ៍ទោ នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ

185

ភ្នំពេញ៖បុគ្គលឈ្មោះ ឌឹប សូត្រវិចិត្រ បានក្លែងបន្លំជាឧត្តមសេនីយ៍ទោ នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ។ នេះបើយោងតាមលិខិតបដិសេធ របស់អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ។

បុគ្គលឈ្មោះ ឌឹប សូត្រវិចិត្រ ពុំមានឈ្មោះនៅក្នុងបញ្ជីគ្រប់គ្រងចំនួនទ័ពក្នុង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នោះទេ ។

អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ក៏បានស្នើអោយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចាត់វិធានការត្រួតពិនិត្យតាមច្បាប់ជាធរមាន ផងដែរ ៕