ស្តីពីករណី លួចមានស្ថានទម្ងន់ទោស (កាច់សោរកម៉ូតូ) កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៩និង៤០នាទី ត្រង់ចំណុចសំណង់ផ្ទះល្វែង ខាងមុខសួនឧស្សាហកម្មវឌ្ឍនៈ២ ស្ថិតនៅភូមិ ទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

50

ជនរងគ្រោះឈ្មោះ ភិន រ៉ាឌី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង ទីលំនៅភូមិត្រពាំងស្លា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ឃាត់ខ្លួនជនសង្ស័យ០២នាក់ ទី០១ឈ្មោះ រុន សុវណ្ណឌី ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និពន្ធនាយករងសាព័ត៌មាន សម្លេងប្រជាជន ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិកន្ទោក សង្កាត់កន្ទោល ខណ្ឌកំបូល រាជធានីភ្នំពេញ ទី០២ឈ្មោះ ចំរើន សុផល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

វត្ថុតាងចាប់យក៖ ១/ម៉ូតូម៉ាកហុងដា BEAT ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1IJ-7340 មានលេខតួ9036891 និងលេខម៉ាស៊ីន 9037400 ចំនួន០១គ្រឿង, ២/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខព្រៃវែង 1V-5427 មានលេខតួ និងលេខម៉ាស៊ីន6120710 ចំនួន០១គ្រឿង ៣/តួណឺវីសដងលឿងចំនួន០១, ៤/ទូរស័ព្ទដៃម៉ាកណូគាចុចពិល ចំនួន០២គ្រឿង (ពណ៌កាប់ស្ទាំងចំនួន០១គ្រឿង,ពណ៌ផ្កាឈូកចំនួន០១គ្រឿង) ៥/ប័ណ្ណសម្គាល់ខ្លួនសារព័ត៌មាន សម្លេងប្រជាជន របស់ឈ្មោះ រុន សុវណ្ណឌីចំនួន០២សន្លឹក, ៦/ប័ណ្ណសម្គាល់យានយន្តថតចម្លងរបស់ឈ្មោះ ហែម សុផាត ចំនួន០១សន្លឹក, ៧/នាមប័ណ្ណសារព័ត៌មាន សម្លេងប្រជាជន របស់ឈ្មោះ រុន សុវណ្ណឌី ចំនួន០៤សន្លឹក, ៨/កាតចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិចំនួន០១ , ៩/កូនសោរម៉ូតូចំនួន០១, ១០/កូនសោររថយន្តចំនួន០១ ។

ហេតុការណ៍៖ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៧និង០០នាទី ជនរងគ្រោះឈ្មោះ ភិន រ៉ាឌី ភេទប្រុស អាយុ២៦ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដា BEAT ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1IJ-7340 មានលេខតួ9036891 និងលេខម៉ាស៊ីន 9037400  ចេញពីផ្ទះ ស្ថិតនៅភូមិត្រពាំងស្លា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មកធ្វើការនៅការដ្ឋានសំណង់ផ្ទះល្វែងខាងមុខសួនឧស្សាហកម្មវឌ្ឍនៈ២ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលមកដល់កន្លែងធ្វើការជនរងគ្រោះបានទុកម៉ូតូនៅក្នុងផ្ទះល្វែងកំពុងសាងសង់ជាន់ខាងក្រោម ដោយបានចាក់ករត្រឹមត្រូវ តែពុំបានបិទសន្ទះទេ រួចក៏ឡើងទៅធ្វើការនៅជាន់០១ រហូតដល់វេលាម៉ោង០៩និង៤០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានចុះពីជាន់ទី០១មកកន្លែងទុកម៉ូតូ ក៏បានឃើញជនសង្ស័យឈ្មោះ រុន សុវណ្ណឌី ភេទប្រុស អាយុ៤៤ឆ្នាំ កំពុងបណ្តើរម៉ូតូម៉ាកខាងលើរបស់ជនរងគ្រោះចេញ ឃើញដូចនេះជនរងគ្រោះក៏បានស្រែកឆោឡោថា ចោរៗ ហើយជនសង្ស័យឈ្មោះ រុន សុវណ្ណឌី ក៏បានផ្តួលម៉ូតូរបស់ជនរងគ្រោះ ស្ទុះរត់ឡើងជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខព្រៃវែង 1V-5427 មានលេខតួ និងលេខម៉ាស៊ីន6120710 របស់បក្ខពួកម្នាក់ទៀតឈ្មោះ ចំរើន សុផល ភេទប្រុស អាយុ៣៨ឆ្នាំ ដែលឈប់ចាំនៅចំងាយពីកន្លែងកើតហេតុប្រវែង១០ម៉ែត្រ បម្រុងបើកគេចខ្លួន ក៏ត្រូវសមត្ថកិច្ចយើងដែលជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុស្រាប់ បានឃើញហេតុការណ៍នោះក៏ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ រួមនិងវត្ថុតាង