ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដនិងរថយន្ដបណ្ដាលឱ្យមនុស្សប្រុសស្រីចំនួន៦នាក់រងរបួសធ្ងន់ស្រាល

64

ខេត្តឧត្ដរមានជ័យ ៖ ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ១២ និង ០០ នាទីថ្ងៃត្រង់ មានករណី គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងលើកំណាត់ផ្លូវជាតិលេខ ៦៧B ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១២១-១២២ ( ចំណុចផ្លូវបំបែកជាប្រាំហាយវេ ) ស្ថិតក្នុងភូមិស្លែងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចនគរបាលស្រុកអន្លង់វែងបានអោយដឹងថា៖ បង្កឡើងរវាង រថយន្ត និងរថយន្ត ក្នុងទិសដៅបញ្ជ្រាសទិសគ្នា បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ ០២ នាក់ ( ស្រី ) និងស្រាល ០៤ នាក់ ( ស្រី ០១ នាក់ ) ។

រថយន្តតូចម៉ាក TOYOTA TACOMA ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ 2AN – 2930  បើកបរដោយឈ្មោះ លុយ ម៉ៅ ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិរស្មីសង្ហារ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បើកបរក្នុងទិសដៅពីលិចទៅកើត  មិនមានរងរបួស មានអ្នករួមដំណើរចំនួន ០៧ នាក់

១- ឈ្មោះ សេន ខាន់ ភេទស្រី អាយុ ៦៤ឆ្នាំ រស់នៅភូមិប៉ើយសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង មុខរបរ កសិករ ( រងរបួសធ្ងន់ត្រង់ដើមទ្រូង ) ។

២- ឈ្មោះ សេន ខន ភេទស្រី អាយុ ៦១ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា មុខរបរ កសិករ ( រងរបួសធ្ងន់ត្រង់ក្បាល ) ។

៣- ឈ្មោះ វណ្ណ សុផង់ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មុខរបរ កសិករ ( រងរបួសស្រាល ) ។

៤- ឈ្មោះ អ៊ុន អាន ភេទស្រី អាយុ ៦៦ឆ្នាំ រស់នៅភូមិរស្មីសង្ហារ ឃុំស្តៅ ស្រុករតនមណ្ឌល   ខេត្តបាត់ដំបង មុខរបរ កសិករ ( រងរបួសស្រាល ) ។

៥- ឈ្មោះ អ៉ឹង ចំរើន ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិប៉ើយសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង មុខរបរ កសិករ ( មិនរងរបួស ) ។

៦- ឈ្មោះ ណាត សុវណ្ណណាត់ ភេទប្រុស អាយុ ១០ឆ្នាំ ត្រូវជាក្មួយរបស់ឈ្មោះ អ៉ឹង ចំរើន មុខរបរ សិស្ស ( មិនរងរបួស ) ។

៧- ឈ្មោះ ណាង ស្រីណេត ភេទស្រី អាយុ ០៦ឆ្នាំ ត្រូវជាក្មួយរបស់ឈ្មោះ អ៉ឹង ចំរើន មុខរបរ សិស្ស ( មិនរងរបួស ) ។

 

រថយន្តតូចម៉ាក FORD RANGER DOUBLE CAB ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 2H – 3490  បើកបរដោយឈ្មោះ ខាំ បូរ៉ី ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិជ្រៃ ឃុំកណ្តែង ស្រុកប្រាសាទបាគង ខេត្តសៀមរាប មុខរបរ ពេទ្យសត្វ បើកបរក្នុងទិសដៅពីជើងទៅត្បូង ( រងរបួសស្រាល ) ( ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ) និងអ្នករួមដំណើរ ០១ នាក់ ៖

១- ឈ្មោះ ម៉ី សុវណ្ណហង្ស ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិគោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប មុខរបរ ពេទ្យសត្វ ( រងរបួសស្រាល ) ( ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ) ។

មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលមកពីរថយន្តម៉ាក TOYOTA TACOMA ឈ្មោះ លុយ ម៉ៅ ភេទប្រុស អាយុ ៦០ឆ្នាំ មិនគោរពសិទ្ធិអាទិភាព បណ្ដាលអោយរថយន្ដទាំងពីរគ្រឿងទទួលរងការខូចខាត។

ក្រោយពីទទួលព័ត៌មាន កម្លាំងជំនាញបានចុះទៅវាស់វែងកន្លែងកើតហេតុ និងយករថយន្តទាំង ០២ គ្រឿងខាងលើមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីចាត់ការបន្តតាមនីតិវិធី ចំណែកជនរងគ្រោះ ត្រូវបានរថយន្តពេទ្យដឹកយកទៅព្យាបាលរបួសនៅមន្ទីពេទ្យបង្អែកស្រុកអន្លង់វែង ៕