ចា..ប់ឃា..ត់ខ្លួន តៃកុងឡានក្រុមហ៊ុនទឹកកកeva រឿង ស៊ីដាច់លុយ លក់ទឹកកកជាង ៥ពាន់ដុល្លា

1

ខេត្តកណ្ដាល៖ ជនសង្ស័យឈ្មោះ មាស ចំរើនភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរតៃកុងឡានរងចក្រevaត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុច ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ពាក់ពន្ធ័ និងស៊ីដាច់លុយ លក់ទឹកកក ចំនួន ៥៣៣៥ដុល្លាអាមេរិច។

សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួន បរសខាងលើ ធ្វើឡើង យោងទៅតាមពាក្យ បណ្តឹង ជនរងគ្រោ-ះ ង៉ិក ភារុណ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរតំណាងអោយក្រុមហ៊ុនទឹកកកeva ។

ក្នុងពាក្យបណ្តឹងបានឲ្យដឹងថា ជនសង្ស័យចូលបំរើកាងារក្រុមហ៊ុនevaអស់ចំនួន៤ឆ្មាំមកហើយមានមុខងារជាតៃកុងឡានក្រុមហ៊ុនទឹកកកeva ដោយទទួលបានប្រាក់ខែក្នុងមួយខែ ២៧៧ដុល្លាអាមេរិច។ លុះដល់ថ្ងៃទីមិនចាំខែមិថុនាឆ្នាំ២០២២ ជនសង្ស័យបានបើកឡានដឹកទឹកកកចេញពីក្រុមហ៊ុនទឹកកកevaយកទៅដាក់អោយម៉ូយដូចសព្វដង តែពេលត្រឡប់មកវិញមិនឃើញយកប្រាក់មកទូរទាត់អោយក្រុមហ៊ុនទេសរុបទឹកប្រាក់ចំនួន ៥៣៣៥ដុល្លាអាមេរិច ហើយសន្យាថាថ្ងៃនេះថ្ងៃនោះ និងយកមកអោយក្រុមហ៊ុនហើយរហូតមកដល់ ថ្ងៃទី០១ ខែ១២ ឆ្នាំ២០២២ ដោយជនសង្ស័យមិនឃើញយកប្រាក់មកអោយក្រុមហ៊ុន ទើបក្រុមហ៊ុនប្រាប់អោយតំណាងក្រុមហ៊ុនឈ្មោះ ង៉ិន ភារុណ ភេទប្រុស អាយុ២៦ឆ្នាំ បានឃាត់ជនសង្ស័យមកប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍សិត្បូ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សិត្បូ អោយជួយឃាត់ខ្លួនជនសង្ស័យកមកសួរនាំនៅប៉ុស្តិ៍ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានយកទឹកកកទាំងនោះទៅដាក់អោយម៉ូយនៅតាមផ្លូវហើយគេជំពាក់មិនទាន់អោយលុយ រួចពួកគេនាំគ្នារត់ចោលកនលែងលក់អស់តែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួររួចកសាងសំណុំរឿងចាត់ការតាមនិតិវិធី ។