ចា.ប់ខ្លួន ស្ត្រីម្នាក់ តាមដីកាបង្គាប់ ពាក់ពន្ធ័និងករណី ឆបោ..ក

10

(កំពង់ស្ពឺ)៖ កាលពី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវ និងប.ង្ក្រាបប.ទល្មើ.សខេត្តកែប ដឹកនាំដោយ លោកវរសេនីយ៍ឯក អ៊ុក រិទ្ធីស័ក្តិ មេបញ្ជាការរង ទទួលការងារស្រាវជ្រាវនិងប.ង្ក្រាបប.ទល្មើ.ស បានសហការជាមួយកម្លាំងមន្ទីរស្រាវជ្រាវ និងប.ង្ក្រាបប.ទល្មើ.ស កងរាជអាវុ.ធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក វរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវនិងប.ង្ក្រាបប.ទល្មើ.ស និងកំលាំមូលដ្ឋានក្រុងច្បាមន និងបានការសម្របសម្រួលពី ឯកឧត្តម ខាន់ សុផល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកែប និង លោកជំទាវ ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ។

 

កម្លាំងយើងបានធ្វើការចាប់ខ្លួនឈ្មោះ តាន់ ណៃ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ.កម្មកររោងចក្រPark Handbag (Cambodia) នៅចំណុចភូមិ ព្រីង ឃុំរលាំងគ្រើល ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០៩/២២ ចេញដោយលោក ស៊ិន ពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកែប ។

បច្ចុប្បន្នបានប្រគល់អោយកម្លាំង ជំនាញកងរាជអាវុ.ធហត្ថខេត្តកែបដើម្បីបន្តនិតិវិធី ។