សង្ស័យមិនរួច ខ្លួនទេពេលនេះ សម្ដេចក្រឡាហោម ស ខេង បញ្ជាឲ្យក្រុមអធិការកិច្ចចុះ ស្រាវជ្រាវ ករណី លោក អៃ សំអាន បញ្ជា ក្រុមប៉ូលិសចរាចរណ៍ បើកប្រដេញស្ទាក់ចាប់រថយន្តតាមដងផ្លូវជាតិលេខ៤ និងផ្លូវលំ យកទៅផាកពិន័យ

14

កំពង់ស្ពឺ៖    សម្ដេចក្រឡាហោម ស ខេង  ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  បានបញ្ជាឲ្យ ឯកឧត្តម  អន  មង្គល ចាត់ក្រុមអធិការកិច្ច ឲ្យចុះធ្វើការស្រាវជ្រាវ     ករណីក្រុមប៉ូលិសចរាចរណ៍  មួយក្រុម ដឹកនាំ ដោយ លោក អៃ សំអាន  ដែលតែងតែ  បញ្ជាឲ្យ កូនចៅ បើករថយន្តប្រដេញស្ទាក់ចាប់រថយន្តតាមដងផ្លូវជាតិលេខ៤ និងផ្លូវលំ ដោយមិនមានការសហការជាមួយមន្ត្រីមូលដ្ឋាន  យកទៅពិន័យ  អ្នកបើកបរ  ពី៦០០ ដុល្លារទៅ១០០០ដុល្លារ  ដោយគ្មា នវិក័យបត្រ។

យោងតាម គេហទំព័រ កាសែតកោះសន្តិភាព បានផ្សាយនៅថ្ងៃទី៣ខែធ្នូនេះ ឲ្យដឹងថា ក្រុមអធិការកិច្ច មន្ត្រីថ្នាក់លើ ចុះធ្វើអធិការកិច្ចលើក្រុមការងាររបស់នាយកដ្ឋាននគរបាលសណ្តាប់ធ្នាប់សាធារណៈនេះ ចាប់ផ្ដើមពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ដោយចាប់ផ្ដើមធ្វើការសាកសួរមន្ត្រីមូលដ្ឋានស្រុកភ្នំស្រួច មកមុន ដែលហាក់បីដូចជា ខុសពីមុន ដែលធ្វើពីលើ មកក្រោម។

ប្រភពពីមន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់ថា ការចុះធ្វើអធិការកិច្ចនេះ បន្ទាប់ពីមានការចុះផ្សាយរបស់កាសែត ក្នុងស្រុក រួមនិងគេហទំព័រ មួយចំនួន ទៀតបាន ផ្សាយពីទង្វើរនិងសកម្មភាព  របស់      អៃ សំអាន  កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ដែលបានផ្សាយថា “កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីនគរបាលចរាចរណ៍នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ដែលគេស្គាល់ថា នៅក្រោមបញ្ជារបស់លោក អៃ សំអាន ឈរជើងនៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានបើករថយន្តប្រហែល ២ ទៅ ៣គ្រឿង ធ្វើសកម្មភាពប្រដេញរថយន្តដឹកដីថ្មខ្សាច់ ចូលមកដល់ទឹកដីខេត្តកំពង់ស្ពឺ រួចចាប់យកទៅស្នាក់ការនៅស្រុកកំពង់សិលា ដើម្បីផាកពិន័យ បង្កឲ្យមហាជនរិះគន់យ៉ាងខ្លាំង ព្រោះសកម្មភាពប្រដេញនោះ អាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវជាយថាហេតុ»។

ប្រភពបានបន្តថា យោងតាមលិខិត ដែលជូនដំណឹងមកខាងរដ្ឋបាលខេត្តកំពង់ស្ពឺ ក៏ដូចជាស្នងការដ្ឋាននគរបាលខេត្ត គឺបានបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីជៀសវាងទប់ស្កាត់កំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឲ្យមានប្រសិទ្ធភាព គឺមន្ត្រីរបស់នាយកដ្ឋាន និងមន្ត្រីនគរបាលខេត្ត ត្រូវសហការគ្នា អនុវត្តកិច្ចការនេះផងដែរ។ តាមការបំភ្លឺរបស់ក្រុមមន្ត្រីស្នងការដ្ឋាននគរបាលខេត្ត ដែលអ្នកយកព័ត៌មានយើង ទទួលបាន គឺក្រុមប៉ូលីសចរាច  ដឹកនាំដោយលោក អៃ សំអាន ធ្វើការដោយអត្តនោម័ត មិនដែលសហការជាមួយមន្ត្រីមូលដ្ឋានស្រុកភ្នំស្រួចឡើយ។ អាងតែខ្លួនទទួលបញ្ជាពីថ្នាក់លើ មើលមិនឃើញអ្នកតូចតាចខាងក្រោម ធ្វើអ្វីស្រេចតែអំពើចិត្ត បង្កអោយពលរដ្ឋ មានការថ្នាំងថ្នាក់ជាមួយថ្នាក់ដឹកនាំ ហើយអ្វីដែលរឹតតែធ្វើឲ្យមហាជនរិះគន់កាន់តែខ្លាំងនោះ គឺនៅពេលដេញចាប់រថយន្ត គឺដេញចុះពីផ្លូវជាតិលេខ ៤ ផ្លូវទៅតាមភូមិ ហើយពេលជួបរថយន្ត ដែលចតលាងទឹក នៅខាងមុខផ្ទះ ក៏ក្រុមអស់លោក អៃ សំអាន ឃាត់យកទៅដែរ។ ប៉ុន្តែបើយោងតាម លិខិត របស់អគ្គស្នងការ នគរបាលជាតិដែលគោរព ជូនសម្តេច ក្រឡាហោ ស ខេង   នាយកដ្ឋានចរាចណ៏  និងសណ្តាប់ធ្លាប់ សាធារណះ ធ្លាប់ធ្វើការបំភ្លឺម្តង ម្តងជាពីដងរួចមក ហើយ  ។ដោយបញ្ជាក់ថា ការឃាត់រថយន្តផាកពិន័យ គឺធ្វើឡើងអនុលោមតាមអនុក្រិត្យ ស្តីពី ការពិន័យ អន្តរកាល ចំពោះ រថយន្ត ល្មើសច្បាប់ចរាចណ៏ ផ្លូវគោក  និងបានធ្វើការផាកពិន័យ  អ្នកបើកបរ ចន្លោះ ពី១៥ម៉ឺនរៀលទៅ៤០ម៉ឺនរៀល  តាមបទល្មើសជាក់ស្តែង ។

ជុំវិញ បញ្ហា ខាងលើ មហាជន កំពុងតាមដាន  ជាពិសេសមន្ត្រីនគរបាលខេត្តកំពង់ស្ពឺ កំពុងរង់ចាំមើលថា តើក្រោយពីក្រុមអធិការកិច្ចបញ្ចប់ការស៊ើបសួរ មន្ត្រីក្នុងខេត្តរួច តើលោក អៃ សំអាន និងកូនចៅ មានវាសនាបែបណាដែរ ខណៈដែលគ្មានមន្ត្រីណាមួយ ឆ្លើយជួយដោះបន្ទុកបែបនេះ?    ចំណែកឯក្រុមឡាន ដែលធ្លាប់រងគ្រោះ ដោយសារក្រុមលោក អៃ សំអាន ចាប់ បានសំដែងនូវការត្រេកអរយ៉ាងខ្លាំង បន្ទាប់ពីបានឮថាក្រុមអធិការកិច្ចក្រសួង កំពុងធ្វើការរឿងនេះ នៅល្ងាចថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០២២ ដោយបានបញ្ចប់ការសាកសួរជាមួយមន្ត្រីនគរបាលខេត្តហើយ និងបន្តសាកសួរក្រុមលោក អៃ សំអាន បន្តទៀត។ ចំពោះលទ្ធផលយ៉ាងណានោះ យើងនឹងផ្សាយបន្តទៀត៕