ម៉ាលីកា កូនស្រីមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តរតនគិរី ត្រូវបានជ្រេីសរេីសឱ្យចូលរួមជាមន្ត្រីសម្របសម្រួលក្រុមប្រតិភូអាស៊ាន

2

ម៉ាលីកា តែងឧស្សាហ៍ព្យាយាមក្នុងការសិក្សា​រហូតបញ្ចប់ថ្នាក់ទី១២​ និងទទួលបានអាហារូបករណ៍ពីស.ស.យ.ក ដើម្បីបន្តការសិក្សានៅ RUPP និង​ IFL។ សព្វថ្ងៃ នាងជានិស្សិតឆ្នាំទី ៣។

លោក​ ថុន​ ស៊ូខុន​ ត្រូវជាឪពុករបស់ម៉ាលីកា​ គឺជាជនជាតិដេីមភាគតិចឡាវរស់នៅក្នុងស្រុកវ៉ឺនសៃ​ ខេត្តរតនគិរី​ លោកគឺជាក្មេងកំព្រាឳពុក​ រស់នៅជាមួយម្ដាយមេម៉ាយម្នាក់​ តែលោកខិតខំពុះពារក្នុងដំណេីរជីវិតរហូតជោគជ័យបានធ្វេីការជាមន្រ្តីឧទ្យានុរក្ស​ពេញសិទ្ធិ​ នៃមន្ទីរបរិស្ថានខេត្តរតនគិរី​ និងបានរៀបការ​ ហេីយទទួលបានចំណងដៃកូន​៤នាក់​ ប្រុសម្នាក់។

ស្របពេលដែលប្រទេសកម្ពុជាកំពុងធ្វេីជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ​កំពូលអាស៊ាន​ ឆ្នាំ២០២២​ នេះ​ ម៉ាលីកាក៏ត្រូវបានជ្រេីរេីសឲ្យចូលរួមជាមន្ត្រីសម្របសម្រួលក្រុមប្រតិភូអាស៊ានរបស់ប្រទេសថៃ។