ក្រសួងសុខាភិបាលកម្ពុជា រកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ២០៤នាក់ (PCR) និងអ្នកជាសះស្បើយ ១៥៧នាក់ ខណៈអ្នកស្លាប់ ០នាក់(០នាក់មិនចាក់វ៉ាក់សាំង)

14

ភ្នំពេញ ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ២០៤នាក់ (PCR) ខណៈអ្នកជាសះស្បើយចំនួន ១៥៧នាក់ និងករណីស្លាប់ ០នាក់ (០នាក់ មិនបានចាក់វ៉ាក់សាំង

សូមជម្រាបថា នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ រកឃើញអ្នកឆ្លងថ្មី ២០៤នាក់ទៀត ជាសះស្បើយ ១៥៧នាក់ និងស្លាប់ ០នាក់

-ករណីឆ្លង​សហគមន៍​ ១៩៥នាក់

-អ្នកដំណើរពីបរទេស ០៩នាក់

គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២

-អ្នកឆ្លងសរុប = 124,343 នាក់

-អ្នកជាសះស្បើយ = 119,353 នាក់

-អ្នកស្លាប់ = 3,015 នាក់