ឃា..ត់ខ្លួនជនសង្ស័យ៦នាក់ ករ..ណីបង្ខាំ..ងមនុស្សខុ.សច្បាប់ និងជំរិតទារប្រាក់ នៅក្រុងខេមរភូមិន្ទ

2

កោះកុង​៖​ កម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុងនៅវេលាម៉ោង៩យប់ ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​បានបើកប្រតិបត្តិការក្ដៅគគុកចុះ​បង្ក្រាបបទល្មើសជាក់ស្ដែងករណី​បង្ខាំង​មនុស្ស​ខុសច្បាប់​ និង​ជំរិត​ទារប្រាក់​ នៅ​ក្រុង​ខេមរភូមិន្ទ ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន៦នាក់។

ប្រតិបត្តិការ​ដ៏ក្ដៅគគុកខាងលើ​នេះ​ យោងតាម​បណ្តឹង​របស់​ឈ្មោះ​ Ong​ Tun​ Chyian​ ភេទ​ប្រុស​ អាយុ​ ៣៩​ឆ្នាំ​ ជនជាតិ​ម៉ា​ឡេ​ស៊ី​។ក្រោយ​ពីកម្លាំងសមត្ថកិច្ចទទួល​បាន​បណ្តឹង​ភ្លាម​ ក្រុមសមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ និង​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​ ៦​នាក់​ ស្រី​២​ នាក់​ រួម​មាន​ ៖
១-ឈ្មោះ​ Deng​ Chentao​ ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​ ជនជាតិ​ចិន​
២-ឈ្មោះ​ Yoo​ Shu​ Xin​ ភេទ​ស្រី​ អាយុ​ ២៧​ឆ្នាំ​ ជនជាតិ​ម៉ា​ឡេ​ស៊ី​
៣-ឈ្មោះ​ Lim​ Mun​ Hong​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ ជនជាតិ​ម៉ា​ឡេ​ស៊ី​
៤-ឈ្មោះ​ Zhang​ Manning​ ភេទ​ស្រី​ អាយុ​ ២៩​ឆ្នាំ​ ជនជាតិ​ចិន​
៥-ឈ្មោះ​ Luo​ Liangliang​ ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ ជនជាតិ​ចិន​
៦-ឈ្មោះ​ Huang​ Shikun​ ភេទ​ប្រុស​ អាយុ​ ២៤​ឆ្នាំ​ ជនជាតិ​ចិន​ ។​

គួរជម្រាបជូនថា ប្រតិបត្តិការខាងលើនេះ ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់​លោក​ឧត្ដមសេនីយ៍ទោ​ស្នងការនគរបាលខេត្ត ដោយមានការសម្របសម្រួលពីលោក​ អេ​ង​ ចាន់​ភា​រ៉ា​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ កម្លាំង​អន្តោប្រវេសន៍​ខេត្ត​ កម្លាំង​អន្តរាគមន៍​ពិសេស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ​ ចុះ​បង្ក្រាប​បទល្មើស​ជាក់ស្ដែង​ ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់​ និង​ជំរិត​ទារប្រាក់​ នៅ​ក្រុង​ខេមរភូមិន្ទ ។​

បច្ចុប្បន្នករណី​នេះ​ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​ ចាត់ការ​តាម​នីតិវិធី​៕