រថយន្តធុនធំមួយគ្រឿងកំពុងបើកបរស្រាប់តែឆេះហុយទ្រលោមទាំងព្រឹកខូចខាតសម្ភារអស់រលីង

83

ខេត្តព្រៃវែង ៖ មានករណីភ្លើងឆេះលើរថយន្តធុនធំ១គ្រឿងទាំងព្រឹកនៅថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង ៦និង១០នាទីនៅនៅលើផ្លូវជាតិលេខ៨ចំណុចភូមិព្រៃព្នៅឃុំព្រៃព្នៅស្រុកពារាំង ខេត្តព្រៃវែង។

រថយន្តមួយគ្រឿងនេះមានដឹកទំនិញច្រើនប្រភេទនិងថ្នាំពេទ្យផង។ រថយន្ត១គ្រឿងម៉ាកហុីយ៉ាន់ដាយពណ៌ ក្រហម ពាក់ស្លាកលេខកណ្តាល 3A_3113.ដឹក ទំនិញបើកបរពីទិសខាងលិចទៅទិសខាងកើត។ ពេលមកដល់កន្លែងកើតហេតុក៏បានឆេះតែម្តង។

អ្នកបើកបរឈ្មោះសុឹម ផល ភេទ ប្រុសអាយុ៣៩ឆ្នាំ នៅភូមិ ព្រែកចាម ឃុំ បន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។ ទាំងសមត្ថកិច្ចនៅនឹងកន្លែងក៏ដូចជាអ្នកបើកបររថយន្តសង្ស័យភ្លើងកន្ទុយបារី ដែលកម្មករលើកអីវ៉ាន់ដាក់រថយន្តបានបោះចោលក្នុងរថយន្តទើបបណ្ដាលឲ្យឆេះ។

រីឯសម្ភារខូចខាត មានរួមមាន: ទូរទឹកកក១គ្រឿង,ខោ អាវមួយចំនួន,សំបកកង់,សម្ភារសំណង់, ថ្នាំពេទ្យ និងសម្ភារផ្សេងៗទៀត។រថយន្តខូចខាតអស់ទាំងស្រុង។

បើសរុបទឹកប្រាក់អស់ប្រហែលជិត៦ មុឺនដុល្លារហើយអ្នកបើកបររថយន្តមិនមានគ្រោះថ្នាក់ទេ។

នៅក្នុងប្រតិបត្តិការពន្លត់នេះសមត្ថកិច្ចនគរបាលស្រុកពារាំងធ្វើអន្តរាគមន៍ពន្លត់ដោយរថយន្តចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ រថយន្ត ៕