ជនសង្ស័យ១៣នាក់ មុខសញ្ញាកា….ប់អ្នកស្រុកយកម៉ូតូនិងឆក់ ត្រូវបាននគរបាលឃា…ត់ខ្លួនបញ្ជូនទៅតុលា

5

បន្ទាយមានជ័យ: ជនសង្ស័យ១៣នាក់ ជំនាញខាងជិះម៉ូតូដេញកាប់ប្រជាពលតដ្ឋ ត្រូវបានកម្លាំងនគរបាល អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជាបន្តបន្ទាប់កសាងសំណុំរឿងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២។

ពលរដ្ឋរងគ្រោះម្នាក់ឈ្មោះ លឹម ម៉ី ភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិដុងអារញ្ញ័ សង្កាត់និមិត្តក្រុងប៉ោយប៉ែត បានអះអាងថា រូបគេនិងមិត្តភក្តិត្រូវបានក្មេងទំនើងមួយក្រុម ជិះម៉ូតូមកដេញកាប់ពួកគាត់យកម៉ូតូ កាលពី ភ្លាមនោះគាត់បានរត់គេចខ្លួនរកគេជួយ ចំណែកមិត្តភក្តិរបស់គាត់ឈ្មោះ លួយ សំបូរ ត្រូវបានក្មេងទំនើបកាប់ត្រូវជាច្រើនកាំបិតរបួសធ្ងន់ កាលពីវេលាម៉ោង២២:០០នាទីយប់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៥ មុខបុរី ខេ អ៊ិន ក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខណះដែលខ្លួននិងមិត្តភក្តិជិះម៉ូតូត្រឡប់មកពីដើរលេងនៅរផ្សារាត្រីទឹកពុះ ចំណុចកាស៊ីណូផ្កាយ៥។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ដោយមានការចង្អុរបង្ហាញ និងការដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយជ័យ លោកបានដឹកនាំកម្លាំងចស្រាវជ្រាវ នៅថ្ងៃទៅ០៦.០៧.០៨ ឃាត់បានជនសង្ស័យ១៣នាក់ជាបន្តបន្ទាប់ ដកហូតបានម៉ូតូ ដាវ កាំបិត និងសម្ភាររ:មួយចំនួន។ ហើយបានយកជនសង្ស័យទាំងនោះមកសួរនាំ ពួកគេបានសារភាពថា ពិតជាបានកាប់ជនរងគ្រោះយកម៉ូតូពិតប្រាកដមែន។

លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទ័ណ្ឌ បានឲ្យដឹងថា យោងការសួរនាំជនសង្ស័យ០៨នាក់ខាងលើ កម្លាំងនគរបាលយើងបានចុះស្រាវជ្រាវបន្ត ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទីព្រឹក កម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវឃាត់បានជនសង្ស័យចំនួន៥នាក់ទៀត នៅក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ  ជនសង្ស័យទាំង៥នាក់ខាងលើបានឆ្លើយសារភាពថា ពិតជាបានចូលរួមធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។ ពួកជនសង្ស័យជាមុខកាបើយកម៉ូតូ និងឆក់កាបូបអ្នកស្រុក។ បច្ចុប្បន្នជនសង្ស័យទាំង១៣នាក់ត្រូវបាន ឃាត់ខ្លួនបណ្តោះអាសន្នដើម្បីសួនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕