ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត នៅសាលមហោស្រពកោះពេជ្រ

1

(ភ្នំពេញ)÷ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសនៃក្រុមគ្រូពេទ្យស័្មគ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នៅសាលមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២២។ ពិធីនាព្រឹកនេះដែរ មានការចូលរួមពីសមាជិក សមាជិកា គ្រូពេទ្យស័្មគ្រចិត្តដែលអញ្ជើញមកពីបណ្តារាជធានីខេត្តទាំង២៥ សរុបប្រមាណ២៣០០ នាក់។

នាឱកាសនេះដែរ ឯកឧត្តម លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការស្វារគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានឯកឧត្តម ហ៊ុន ម៉ានី និងថ្លែងរបាយការណ៍អំពីគោលបំណង សកម្មភាព និងលទ្ធផលរបស់ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តដែលបានខិតខំបំពេញបេសកម្មកន្លងមក ក្រោមស្មារតីមនុស្សធម៌ និងឆន្ទៈមុៈមុត ដើម្បីបុព្វហេតុសង្គមជាតិ។ ឯកឧត្តម ក៏បានរំលេចពីការចូលរួមរបស់ សមាជិក សមាជិកាម្នាក់ៗ ក្រោមការតម្រង់ទិស និងផ្តល់អនុសាសន៍ជាបន្តបន្ទាប់របស់ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងការលើកស្ទួយសុខមាលភាពប្រជាជនកម្ពុជា តាមរយៈការផ្តល់ការពិនិត្យព្យាបាលជូនប្រជាពលរដ្ឋឥតគិតថ្លៃ ជាពិសេសក្នុងអំឡុងពេលនៃការរីករាលនៃកូវីដ-១៩ និងក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ព្យាបាលជម្ងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។