នរណាគេ? កាសែត France Football បានបង្ហាញថា Mbappe គឺល្អអត់ដល់ខ្សែប្រយុទ្ធរួមសញ្ជតិរូបនេះទេ

3

បរទេស៖ Karim Benzema ត្រូវបានជាប់ឈ្មោះជាកីឡាករបារាំងល្អបំផុតប្រចាំឆ្នាំ ២០២១។ ហើយមួយគ្រាប់របស់ម្ចាស់អាវលេខ ៩ ទល់នឹង Barcelona នាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Supercopa de Espana បានធ្វើឱ្យគាត់ក្លាយជាកីឡាករម្នាក់ដែលរកបាន ៣០២ គ្រាប់ឱ្យ Real Madrid

ជាការពិតណាស់ ការបន្តលេងនូវទម្រង់ដ៏ល្អឥតខ្ចោះរបស់គាត់បែបនេះ បានធ្វើឱ្យគាត់កំពុងក្លាយជាកម្លាំងចលករដ៏សំខាន់របស់ក្លិប, ហើយកាលពីឆ្នាំ ២០២១ កន្លងទៅខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំក៏ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ បារាំងជាថ្មីផងដែរ, បន្ទាប់ពីក្រុមគ្រូបង្វឹកមើលឃើញនូវសក្តានុពលដ៏អស្ចារ្យរបស់គាត់។

តាមរយៈសមត្ថភាពដ៏ប៉ិនប្រសព្វបែបនេះហើយ ទើបធ្វើឱ្យកាសែត France Football ជ្រើសរើសគាត់ថាជាកីឡាករបារាំងល្អបំផុតប្រចាំឆ្នាំ ២០២១, ខណៈគាត់ក៏ឈរនៅលើ Kylian Mbappe ផងដែរ៕