លោក លី លិន មន្ត្រីសាធារណៈការស្រុកអូរយ៉ាដាវ ត្រូវប្រជាពលរដ្ឋដាក់ពាក្យប្តឹងទៅអយ្យការសាលាដំបូងខេត្តរតនគិរី ពាក់ព័ន្ធករណី ឆបោក លុយចំនួន3500$ ឬហៅថាការជួញដូរឯកសារក្លែងក្លាយ

3

ខេត្ត​រតនគិរី​៖ លោក ឡុង សា​រេ​ត ចាងហ្វាង​ការផ្សាយ សារព័ត៌មាន BNN កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២២ បាន​សម្រេចចិត្ត​ដាក់ពាក្យ​ប្តឹង​លោក លី លីន ជា​មន្ត្រី​សា​ធា​រៈការ​និង​ដឹង​ជញ្ជូន​ស្រុក​អូរយ៉ាដាវ “​ពី​បទ​បោក​លុយ​ចំនួន​3500$ គេចវែ​សមិន​សង់ប្រាក់​វិញ​។​

យោងតាម​ពាក្យបណ្តឹង​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគិរី លេខ​671 ចុះ​ថ្ងៃ​ទី​23 ខែ​សីហា ឆ្នាំ​2022 នៅវេលា​ម៉ោង​4,30​នាទី បានបញ្ជាក់​ថា សុំ​ប្តឹង​ឈ្មោះ លី លីន ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី លេខ​ទូរស័ព្ទ 071 6643494 ពី​បទ​ឆបោក​លុយ​3500$ ។​

យោងតាម​ពាក្យបណ្តឹង​បាន​បញ្ជាក់ទៀតថា កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២២ ខ្ញុំបាទ​បាន​រក​អ្នក​ចេះ​រត់ការ​បង់ពន្ធ​លើ​រថយន្ត​របស់​ខ្ញុំបាទ ម៉ាក​នី​សាន់​ណា​វា​រ៉ា ពណ៍​ខ្មៅ សេរី​ឆ្នាំ​២០០៨ ក្រោយមក​ឈ្មោះ លី លីន ជា​មន្ត្រី​សា​ធា​រៈការ​នៃ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី បាន​អៈអាង​ថា​រូប​គេ​នឹង​រៀបចំ​ឯកសារ រត់​ការបង់ពន្ធ​លើ​រថយន្ត​ឲ្យ​ខ្ញុំបាទ ដោយ​ត្រឹមត្រូវ​តាម​គោលការណ៍​តាមច្បាប់ ដោយ​ក្នុង​តម្លៃ​ព្រមព្រៀង​ជា​ទឹកប្រាក់​ចំនួន​3500$ ។​

ប៉ុន្តែ​លុះ​មកដល់​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២0២២​នេះ ខាង​មន្ត្រី​គយ​ក៍​បាន​ចុះ​ត្រួតពិនិត្យ​ឯកសារ​លើ​រថយន្ត​របស់​ខ្ញុំបាទ ក៍​ពិនិត្យឃើញ​ថា​រថយន្ត​ខ្ញុំបាទ បាន​ធ្វើឯកសារ និង​ស្លាក​លេខ​ក្លែងក្លាយ​មិន​ត្រឹមត្រូវ​(​សេះ​ហោះ​) មន្ត្រី​ជំនាញ​សាខាគយ និង​រដ្ឋ​ករ​ខេត្ត​រតនគិរី ក៍​បាន​ដកហូត​រថយន្ត​របស់​ខ្ញុំ ទៅ​រក្សាទុក​នៅ​សាខា​គយ ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត​ចូល​ខ្លួន​ដោះស្រាយ​តាម​ច្បាប់​។​

បន្ទាប់​ពី​មន្ត្រី​ជំនាញ​គយ​ឃាត់​រថយន្ត​របស់​ខ្ញុំ​ទើប​ខ្ញុំ​បានដឹង​ថា​ឈ្មោះ លី លិន ជា​មន្តី​សា​ធា​រៈការ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី (​បាន​ឆបោក​)​យក​លុយ​ចំនួន​3500$ (​បីរ​ពាន​ប្រាំ​រយ​ដុល្លា​អា​មេ​រិច​)​ហើយ​បាន​ធ្វើឯកសារ វិញ្ញាប​ន​ប័ត្រ​,​ស្លាក​លេខ​រថយន្ត​ក្លែងក្លាយ​អោយ​។​

យោង​តាម​កិច្ចសន្យា​ទទួល​ប្រាក់​ចំនួន​២​សន្លឹក​បានបញ្ជាក់​ថា ខ្ញុំបាទ​ឈ្មោះ លី លិន ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​អូរ​កន្សែង​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​ខេត្តរតនគិរី បាន​ទទួល​ប្រាក់​សរុប​ចំនួន​3500$ ពី​ឈ្មោះ ឡុង សា​រេ​ត ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​សង្កាត់​ឡា​បាន​សៀក​ក្រុង​បាន​លុង​ខេ​រត្ត​ន​គិរី ពិតប្រាកដ​មែន​។​

<<​ក្នុង​កិច្ចសន្យា​លោក លី លិន បាន​អះអាង​ថា បើ​សិន​ទៅ​ថ្ងៃ​ក្រោយ​មាន​ជន​ណា​មក​អះអាង​ថា​ជា​ផ្លាក​លេខ​រថយន្ត​របស់​ខ្លួន ខ្ញុំបាទ លី លិន និង​ទទួលខុសត្រូវ​ទាំងស្រុង និង​ជូន​លុយ​វិញ​ឲ្យ​គ្រប់​ចំនួន មិន​ខ្វះ​មួយ​សេន​>>​។ ការអះអាង​នេះ​លោក លី លិន មន្ត្រី​សា​ធា​រៈការ​រូបនេះ​បាន​ធ្វើ​ឡើង​លើ​កិច្ចសន្យា កាលពី​ថ្ងៃ​ទី​23/06/2021 ។​

យ៉ាងណា​ក៍ដោយ ក្រោយពី​លោក លី លិន មន្ត្រី​សាធារណៈការ​ស្រុក​អូរយ៉ាដាវ​ខេត្ត​រតនគិរី រូប​នេះ​ហាក់​មិន​ចង់​ទទួលខុសត្រូវ​លើ​កិច្ចសន្យា​របស់​លោក ក្នុងអំឡុងពេល​រយៈ​ជិត​ពី​សប្តាហ៍ លោក ឡុង សា​រេ​ត ក៍​បាន​សម្រេចចិត្ត​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​វត្ថុតាង​ដាក់​ប្តឹង​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគិរី ពី​បទ​ឆបោក ចូល​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​សុំឲ្យ ឯកឧត្តម​ព្រះរាជអាជ្ញា​ខេត្តរតនគិរី​ជួយ​រក​យុត្តិធម៌ និង​សុំឲ្យ​ចាត់វិធានការ​ចំណាត់កា​រ​ទៅលើ​ឈ្មោះ លី លិន តាមច្បាប់​៕