ករណីវាយក្បាលប្លន់យកម៉ូតូនិងខ្សែកត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបតាមចាប់ឃាត់ខ្លួនមុខសញ្ញាបន្ថែម ដែលរត់មកលាក់ខ្លួនក្នុងទឹកដីក្រុងតាខ្មៅ

158

កណ្តាល៖ ដោយមានកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅឈានដល់ការចុះបង្ក្រាបតាមចាប់ឃាត់ខ្លួនមុខសញ្ញាបន្ថែម ដែលរត់មកលាក់ខ្លួនក្នុងទឹកដីក្រុងតាខ្មៅ ដែលបានធ្វើសកម្មភាពយកកាំភ្លើងខ្លីវាយក្បាលប្លន់យកម៉ូតូនិងខ្សែកកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៥និង១២នាទីនៅចំណុច ផ្លូវលេខ៦៤៤ ភូមិដេីមអំពិល សង្កាត់ច្បារអំពៅ១ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញរួចមក។

តាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានឲ្យ VPN TV ONLINE ដឹងនៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះថា កាលពីវេលាម៉ោងនិងទីកន្លែងកើតហេតុខាងលើ មានជនសង្ស័យមួយក្រុម មានស្រីប្រុស ជិះម៉ូតូ២គ្រឿង បាននាំគ្នាធ្វើសកម្មភាព យកកាំភ្លើង វាយក្បាលស្ត្រីម្នាក់ដើម្បីប្លន់យកម៉ូតូ ហើយជិះគេចខ្លួនបាត់ទៅ។ លោកវរសេនីយ៍ឯកបានបន្តថា ក្រោយទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក ម៉ៅ សឿន អធិការនៃអធិការខណ្ឌច្បារអំពៅ ដឹកនាំបង្ក្រាបផ្ទាល់និងមានការចូលរួមដោយលោកអធិការរងព្រហ្មទណ្ឌ២រូប លោកវរសេនីយ៍ទោ វុធ សារវ័ន្ត និង លោកវរសេនីយ៍ទោ គាន់ ឌីណា ដឹកនាំកម្លាំងចុះស្រាវជ្រាវបង្ក្រាបបាន។

ខ ដារ៉ា ភេទប្រុស យកទៅសាកសួរ ហើយនៅមានបក្ខពួក២នាក់ទៀត បានរត់មកលាក់ខ្លួននៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកអធិការបានបន្ថែមថា លុះមកដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១១និង០០នាទី កម្លាំងយុត្តិធម៌របស់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដឹកនាំចុះមកស្នើរសុំកម្លាំងសហរការពីលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបញ្ជាឲ្យ លោកវរសេនីយ៍ទោ ហេង សុផាណា្ណរិទ្ធ អធិការរងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ នឹងលោកមេប៉ុស្ត៍នគរបាលរដ្ឋបាលដើមមៀន ដឹកនាំកម្លាំងចូលរួមសហការ ទើបឈានដល់ការ

ចូលបង្ក្រាប ឃាត់ខ្លួនបានជនសង្ស័យ៣នាក់៖

*ទី១- ឈ្មោះ ណេត ម៉ារ៉ាណិត ភេទប្រុស អាយុ៣៤ឆ្នាំ

*ទី២-ឈ្មោះ ង្វៀង ធីហៀង ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិវៀតណាម

*ទី៣-ឈ្មោះ ណេត ម៉ារ៉ាណិត ត្រូវជាប្រពន្ធរបស់ឈ្មោះ ង្វៀង ធីហៀង។

លោកវរសេនីយ៍ឯកបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបនោះកម្លាំងនគរបាលជំនាញក្រុងតាខ្មៅបានដកហូតបានម៉ូតូ២គ្រឿង ម៉ាកZommerX ស្លាកលេខភ្នំពេញ1HQ-5143 និងមួយគ្រឿងទៀតម៉ាក C125 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1CA-3649 និងបាននាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីសាកសួរ និងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។

លោកអធិការបានបន្តទៀតថា រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទី ក៏បាននាំជនសង្ស័យឈ្មោះ ណេត ម៉ារ៉ាណិត មកយកអាវុធខ្លីពណ៌ស បាញ់ហ្គាស់ ដែលបានលាក់ទុកក្នុងចេតីក្នុងវត្តស្ថិតនៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការនីតិវិធីតាមច្បាប់៕