ឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារ ចុះជួយមូលដ្ឋានសង្កាត់ដើមមៀន បានរៀបចំពិធី ពិសារអាហារសាមគ្គីជាមួយប្រជាពលរដ្ឋ…

3

ខេត្តកណ្ដាល៖ ថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២២ ឯកឧត្តម​ ឈឿន សុចិត្ត ប្រធានក្រុមការងារ ចុះជួយមូលដ្ឋានសង្កាត់ដើមមៀន បានរៀបចំពិធី ពិសារអាហារសាមគ្គី និងថ្លែងអំណរគុណ ដល់ប្រជាជន ភូមិដើមគរសង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

 ប្រជាជនភូមិដើមគរ ប្ដេជ្ញាចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ដើម្បីទទួលបានការអភិវឌ្ឍន៍ និងសុខសន្ដិភាព ក្រោមម្លប់សន្ដិភាព។

ជាមួយគ្នានេះដែរ ប្រជាជនភូមិដើមគរ សូមថ្លែងអំណរគុណ ឯកឧត្តម​ ឈឿន សុចិត្ត ប្រធានក្រុមការងារ ចុះជួយមូលដ្ឋានសង្កាត់ដើមមៀន ដែលតែងតែយកចិត្ដទុកដាក់ ជួយដោះស្រាយបញ្ហាប្រឈមផ្សេងៗនៅក្នុងមូលដ្ឋាន និងជួយផ្ដល់សេវាតម្រូវការជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងបន្ដជួយអភិវឌ្ឍន៍ក្នុងមូលដ្ឋានថែមទៀត ។