សប្ដាហ៍ទី២ខែមិថុនា មានភ្ញៀវទេសចរជិត៣៣ម៉ឺននាក់ចេញដើរកម្សាន្ត, ខេត្តព្រៃវែងទទួលបានច្រើនជាងគេ

2

ភ្នំពេញ ៖ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹង​នៅយប់ថ្ងៃ​ចន្ទ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា​៖​ ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី១១-១២ ខែមិថុនា ឆ្នាំ២០២២ មានភ្ញៀវសរុបមានចំនួន៣២៧,១៥៤នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣១០,២៥០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៦,៩០៤នាក់។

ក្រសួង​ទេសចរណ៍​ បានបន្ថែមថា​ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

* ខេត្តព្រៃវែង ៧៩,៦៩៥នាក់

* ខេត្តព្រះសីហនុ ៥២,៤៥៨នាក់

* ខេត្តបាត់ដំបង ៣៨,៩៥០នាក់

* ខេត្តកំពត ៣១,៨៥៥នាក់

* ខេត្តសៀមរាប ១៥,៩៥៩នាក់

* រាជធានីភ្នំពេញ ១៤,៧៩៣នាក់

* ខេត្តកំពង់ស្ពឺ ១៤,៤១៦នាក់

* ខេត្តកែប ១២,៨៦៣នាក់

* ខេត្តពោធិ៍សាត់ ១២,៦០២នាក់។

តួលេខខាងលើមានការកើនឡើងប្រមាណ៣៩.៤៩% ធៀបនឹងចុងសប្តាហ៍កន្លងមក។ តាមការសង្កេតជាក់ស្តែង ភ្ញៀវដែលដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ភាគច្រើនជាភ្ញៀវក្នុងខេត្តផ្ទាល់ ឬភ្ញៀវដែលនៅខេត្តជាប់គ្នា។

ចំពោះភ្ញៀវដែលដើរកម្សាន្តចេញពីរាជធានីភ្នំពេញទៅកាន់គោលដៅទេសចរណ៍ឆ្ងាយៗ គឺមានការថយចុះបន្តិចក្នុងសប្តាហ៍នេះ លើកលែងតែគោលដៅតំបន់ឆ្នេរ ពិសេសកំពត និងកែប៕