ជនសង្ស័យ២នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពឆក់ខ្សែកពីរនាក់ ប្តីប្រពន្ធ បានសម្រេចព្យាយាមគេចខ្លួនត្រូវសមត្ថកិច្ចចា.ប់ខ្លួនបានម្នាក់…

119

ភ្នំពេញ ​៖​ ជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូ២គ្រឿងបានធ្វេីសកម្មភាពឆក់ខ្សែកប្តីប្រពន្ធពីរនាក់បានសម្រេចព្យាយាមគេចខ្លួនត្រូវសមត្ថកិច្ចឃាត់ជាប់ម្នាក់​ កាលពីវេលាម៉ោង៤រសៀល​ ថ្ងៃទី១​ ខែមីនា​ ឆ្នាំ២០២២​ នៅចំណុចមុខផ្សារចោមចៅ​ តាមបណ្តោយផ្លូវចោមចៅ​ ស្ថិតក្នុងភូមិព្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។

ជនសង្ស័យ ឈ្មោះ សេង នា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កាត់សក់ នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា ។

ជនរងគ្រោះឈ្មោះ ឯម ទ្រព្យ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរលក់អនឡាញ នៅភូមិអូរចំបក់ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ។ប្តីឈ្មោះ ណុប ចំរើន ។

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់ពីរនាក់ប្តីប្រពន្ធជិះម៉ូតូឌុបគ្នាធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចចៅ​ ក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូពីរគ្រឿងមួយគ្រឿងម៉ាកនិចមិនចាំស្លាកលេខមួយគ្រឿងទៀតម៉ាកaerax ពណ៌ខៀវ​ គ្មានស្លាកលេខមកពីក្រោយហេីយធ្វេីសកម្មភាពឆក់ខ្សែកបានសម្រេចរួចព្យាយាមគេចខ្លួន។

ជនរងគ្រោះបន្តថា​ ភ្លាមនោះរូបគាត់បានជិះម៉ូតូដេញតាមពីក្រោយរហូតដល់គោលដៅសមត្ថកិច្ចកំពុងអនុវត្តន៍ច្បាប់ចរាចរណ៍ដោយសារម៉ូតូអត់ស្លាកលេខទេីបសមត្ថកិច្ចឃាត់បានតែម្តងចំណែកម្នាក់ទៀតយកខ្សែកគេចខ្លួនបាត់។

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមច្បាប់៕