ឧប្បត្តិ ហេតុធម្មជាតិ ធ្វើឲ្យផ្ទះប្រជាពលរដ្ឋ ជិត៣០ខ្នងរងការខូច ខាតខណៈមានភ្លៀងធ្លាក់លាយឡំ ជាមួយខ្យល់កន្ត្រាក់នៅស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ

1

ខេត្តកំពង់ស្ពឺ ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ ជិត៣០ខ្នងបានប៉ើងដំបូល និងរងការខូចខាតជញ្ជាំង សំយាបផ្ទះ ព្រមទាំងសម្ភារ ជាច្រើនថែមទៀត ខណៈមានភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់កន្ត្រាក់។  គ្រោះធម្មជាតិនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅក្នុងឃុំចំនួន៥ នៃស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចថា, មានករណីភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បណ្តាលឲ្យ ខូចខាតផ្ទះនិងប៉ើងដំបូលជិត៣០ខ្នង មានដូចខាងក្រោម៖ នៅក្នុង ឃុំស្រង់ ស្រុកគងពិសី ភ្លៀងធ្លាក់បានធ្វើឱ្យ លិចផ្លូវក្នុងភូមិពង្រ ប្រហែល ២០ម៉ែត្រ ហើយនៅក្នុង ឃុំស្នំក្រពើ នៃស្រុកគងពិសីដែល មានការ ដួលរលំសំយ៉ាបមុខផ្ទះ របើក ប៉ើងដំបូល និងក្បឿងចំនួន ១៥ខ្នង រងការខូចខាតរថយន្ត ១គ្រឿង ទ្វាររបង១ផងដែរ ។

អាជ្ញាធរមូលដ្ឋានបានឱ្យដឹងទៀតថា, នៅក្នុង ឃុំមហាឬស្សី វិញក៏រងការខូចខាតរបើកក្បឿងចំនួន ៣ខ្នងផ្ទះ ហើយនៅក្នុង ឃុំស្តុក នៃស្រុកគងពិសីដដែល រលំផ្ទះទាំងស្រុកចំនួន ១ខ្នង នៅភូមិត្រពាំងកកោះ ដែលមាន ទំហំ ៥ម៉ែត្រ គុណនិង៧ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ក៏បានរង របួសមនុស្សស្រាល ចំនួន២នាក់ស្រី រងការខូចខាតម៉ូតូ ០១គ្រឿង ។ រលំសំយ៉ាបមុខផ្ទះ ជញ្ជាំង របើកដំបូល និងក្បឿងចំនួន ៥ខ្នងផ្ទះ បន្ថែមទៀតផង ។

ចំណែកនៅក្នុង ឃុំអង្គពពេលវិញ ធ្វើឱ្យ រលំរោងចំនួន០១ខ្នង និងរលំសំយ៉ាបមុខផ្ទះ ជញ្ជាំង របើកដំបូល និងក្បឿង ចំនួន០៤ខ្នង ផងដែរ ។ ក្រោយពីរងការខូចខាតសរុបជិត៣០ខ្នងផ្ទះ អាជ្ញាធរ និងសមត្ថកិច្ចបានចុះពិនិត្យធ្វើរបាយការណ៍ជូនថ្នាក់លើរួចរាល់ហើយ៕