គួរអោយសង្វេគណាស់ ករណីគ្រោះ ថ្នាក់ ចរាចរណ៍ បុរសម្នាក់បើកបរមិនប្រុង ប្រ យ័ត្ន ជ្រុលទៅបុកម៉ូតូម៉ូតូពេញទំហឹង បណ្ដាលឲ្យខ្ទាតម្ចាស់ម៉ូតូទើរលើរថយន្ត បណ្តាលឲ្យ ស្លា ប់ ភ្លាមៗនៅកន្លែងកើតហេតុ

72

បាត់ដំបង ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បុរសម្នាក់បើកបរមិនប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យខ្ទាតម្ចាស់ម៉ូតូទើរលើរថយន្ត បណ្តាលឲ្យ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ១ រសៀល ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៥ ក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា  មុនពេលកើតហេតុ គេឃើញរថយន្ត ម៉ាក Lexus RX ៣៣០ មិនចាំស្លាកលេខ បានធ្វើដំណើរក្នុងទិសដៅពីខាងជើង ទៅខាងត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានឡើងវ៉ាជែងរថយន្ត មួយគ្រឿងទៀត ក៏ជ្រុលចង្កួតទៅបុក ម៉ូតូមួយគ្រឿងដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ពេញទំហឹងបណ្ដាលឲ្យ អ្នកបើកបរម៉ូតូបើុងទើរលើរថយន្ត ហើយរថយន្តបើករហូតដល់ចម្ងាយជិត ១០០ ម៉ែត្រ ទើបជនរងគ្រោះធ្លាក់មកក្រោម ហើយរថយន្តបានកិនថែមទៀត បណ្តាលឲ្យជនរងគ្រោះ ស្លាប់ភ្លាមៗតែម្តង។ ចំណែកឯរថយន្តបង្ក បានបើកគេចខ្លួនបាតស្រមោល។សពជនរងគ្រោះមានឈ្មោះ ដេវីត ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ ។

ក្រោយកើតហេតុការណ៍ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងវាស់វែង រួចប្រគល់សពជនរងគ្រោះ ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងពាក់ព័ន្ធ យកទៅរក្សាទុក នៅអធិការដ្ឋាន និងស្រាវជ្រាវ រកភាគីរថយន្តបង្ក ដើម្បីឲ្យចូលខ្លួនមកដោះស្រាយ តាមផ្លូវច្បាប់៕