លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម ឌួង អេលីត នាយកពិធីការ កាកបាទក្រហមកម្ពុជា និង គណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ ឪពុកម្ដាយតារាចម្រៀង សុវត្ថិឌី ធារិកា ដែលបានទទួលមរណៈភាព…

20

នៅវេលាម៉ោង ១០និង០០ នាទីព្រឹក ថ្ងៃទី១៨ខែ ឧសភា ឆ្នាំ២០២២ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម ឌួង​ អេលីត​ នាយកពិធីការ កាកបាទក្រហមកម្ពុជា​ និង គណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ ឪពុកម្ដាយតារាចម្រៀង សុវត្ថិឌី ធារិកា ដែលបានស្លាប់ នៅរសៀលថ្ងៃទី ១៧ ខែ ឧសភា  ឆ្នាំ ២០២២ ដោយគ្រោះថ្នាក់ចរាចរ នៅស្រុកឆែប ខេត្តព្រះវិហារ ។

ក្នុងនោះដែរ ឯកឧត្តម បានសម្តែងនូវក្តីរន្ធត់ អាណិតអាសូរ ហើយបានចូលរួមសោកស្តាយបំផុតនៅការបាត់បង់មនុស្សជាទីស្រឡាញ់ និង សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារនៃសព ។ ស្ថិតក្នុងសមាណទុក្ខដ៏ក្រៀមក្រំនេះ​ ឯកឧត្តម​ បានប្រគល់ជូននូវសារលិខិតរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ជូនចំពោះ ឪពុកម្ដាយតារាចម្រៀង សុវត្ថិឌី ធារិកា  និងក្រុមគ្រួសារ​ ។ឯកឧត្តមសូម ឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកទាំងពី ឆាប់បានចាប់កំណើតកេីតក្នុងមនុស្សលោក សារជាថ្មី ។

បន្ទាប់មក ឯកឧត្តម បានប្រគល់នៅអំណោយមនុស្សធម៍ នូវអង្ករ ចំនួន ០៤បាវ , ទឹកក្រូច ៥កេស , មី ៥កេស រួមទាំងថវិកា ចំនួន ២០លានរៀលផងដែរ ។