អគ្គិ ភ័យ ឆាបឆេះទីតាំងខារ៉ាអូខេមួយកន្លែងផ្អើលសមត្ថកិច្ចចុះធ្វើអន្តរាគមន៍

11

ភ្នំពេញ ​៖​ ទីតាំងខារ៉ាអូខេមួយកន្លែង​ ដែលមានយីហោ «យូធី​ ខេធីវី​» ស្ថិតនៅខាងលិចភ្លើងស្តុបវត្តអង្គតាមិញ​ តាមបណ្តោយផ្លូវលេខ២០០៤​ ក្នុងភូមិអង្គតាមិញ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​  ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អេីល​កាលពីវេលាម៉ោង១១​និង៥០នាទីព្រឹក​ ថ្ងៃទី១៤​ ខែឧសភា​ ឆ្នាំ២០២២​នេះ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញផ្សែងយ៉ាងខ្មួលខ្មាញ់ចេញពីផ្នែកខាងក្នុងទីតាំងនោះទេីបបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋជិតខាងរាយការណ៍ទៅសមត្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកធ្វើអន្តរាគមន៍ជៀសវាងរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាង។

ករណីគ្រោះអគ្គិភ័យខាងលេីនេះគឺធ្វើឱ្យខូចខាតសម្ភារមួយចំនួនដោយមិនមានរងរបួសដល់មនុស្សទេ​។ ចំពោះមូលហេតុនៃការឆាបឆេះនេះត្រូវបានគេសង្ស័យថាមកពីឆ្លងចរន្តអគ្គិសនី៕