ជ្រូកវៀតណាមអត់ច្បាប់រាប់រយក្បាលឆ្លងដែនចូលមកខ្មែរតាមច្រកព្រំដែនស្វាយអាង៉ោង ស្រុកកំពង់ត្របែកយ៉ាងរលូន

17

ខេត្តព្រៃវែង៖ ស.ត្វជ្រូករស់ពីប្រទេសវៀតណាម  ត្រូវបាន  ក្រុមឈ្មួញលួ.ចនាំឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសខ្មែរទាំងថ្ងៃ ទាំងយប់ ប្រមាណ២០០ក្បាលទៅ៥០០ក្បាលនៅ ត្រង់ចំណុចច្រ.កទ្វាព្រំដែនស្វា..យអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែ.ក ខេត្តព្រៃវែង។

ទាក់ទិនករណីនេះ សមត្ថកិ.ច្ចនគបាលវរ.ការពារព្រំដែនប៉ុស្តិ៍ច្រ.កទ្វាព្រំដែនស្វា..យអាង៉ោង បានទទួលស្គាល់ថា ពិតជាមានករណីឈ្មួញលួ.ចនាំជ្រូកពីប្រទេសវៀតណាមចូលមកពិតប្រាកដមែន គឺក្រុមហ៊ុនគេមានអាជ្ញាបណ្ណនាំជ្រូករស់ចូលក្នុង១ថ្ងៃ៥០ក្បាល តាមច្រ.កទ្វាព្រំដែនស្វា..យអាង៉ោងនេះ ក៏ប៉ុន្តែក្រុមឈ្មួញ បានលួ.ចនាំចូលផ្សេងទៀត នៅចំណុចពាមទា លោកគ្រប់គ្រងមិនបានទេ នៅឆ្ងាយពីប៉ុស្ត៍ ពិបាកប.ង្ក្រាប ដោយភូមិសាស្ត្រព្រំដែនគៀកភូមិអ្នកស្រុកនិងឈ្មួញអាចគេ.ចពីសមត្ថកិ.ច្ចងាយស្រួល។

បើតាមសមត្ថកិ.ច្ចម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបឱ្យដឹងថា៖ នៅវេលាម៉ោង៨និង០០នាទីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ មានឈ្មួញវៀតណាមដឹកស.ត្វជ្រូករស់ប្រមាណ៥០ក្បាលមកឆ្លងព្រំដែន តាមស្ពានប៉ុស្ត៍ច្រ.កទ្វាព្រំដែនស្វា..យអាង៉ោង និង១៥០ក្បាលទៀត ដឹកតាមសាឡង់ ដោយទទឹងព្រែកតូច ប្រវែង៣០ម៉ែត្រដល់ដីខ្មែរ រួចចា..ប់លើកជ្រូកដាក់ម៉ូតូរ៉ឺម៉ក និងរថយន្តសាំយ៉ុង រួចបើកចូលតាមផ្លូវស្លាបប៉ុស្ត៍ច្រ.កទ្វាព្រំដែនស្វា..យអាង៉ោង ផ្លូវត្រង់និងខ្លះវាងតាមស្លាបស្តាំនិងស្លាបឆ្វេង (គឺដឹកមួយយប់ទល់ម៉ោង៣ទៀបភ្លឺ) បន្ទាប់មកដឹកឆ្ពោះទៅផ្សារ.កអណ្តើក ក៏ប៉ុន្តែមកដល់ពាក់កណ្តាលផ្លូវចំណុចភូមិថ្កូវ ឃុំចាម ខ្លះបត់ទៅតាមផ្លូវលំឆ្ពោះទៅចំណុចវត្តត្មាតកាង ឡើងលើផ្លូវជាតិលេខ១ បត់ស្តាំទៅកើត ដល់ត្រង់ចំណុចក្លោងទ្វាវត្តព្រះឈ ភូមិព្រៃឈ ឃុំព្រៃឈ ស្រុកកំពង់ត្របែ.ក ហើយឈ្មួញផ្ទេរស.ត្វជ្រូករស់ទាំងនោះដាក់រថយន្តធុនធំ ឱ្យទៅក្រុមហ៊ុនធំមួយដឹកទៅរាជធានីភ្នំពេញចំណែកខាងវៀតណាមគឺនៅខេត្តឡុងអាង។

ប្រភពបន្តថា៖ នៅពេលមានប.ទល្មើ.សកើតឡើង សមត្ថកិ.ច្ចនគបាលវរ.ការពារព្រំដែនប៉ុស្ត៍ច្រ.កទ្វាព្រំដែនស្វា..យអាង៉ោងមិនបានធ្វើការប.ង្ក្រាបនោះទេ ទំនងជាត្រូវថ្នាំស.ណ្តំហើយមើលទៅ។ ហើយចំពោះអ្នករ.កស៊ី នាំជ្រូករស់ពីប្រទេសវៀតណាមឆ្លងដែនចូលមកចំណុចប៉ុស្តិ៍ច្រ.កទ្វាស្វា..យអាង៉ោង និងស្លាបទាំងពីរនៃប៉ុស្តិ៍ស្វា..យអាង៉ោងភូមិចាម ឃុំចាមនេះមានច្រើននាក់ ខ្លះគេនាំយកឱ្យក្រុមហ៊ុនដឹកទៅរាជធានីភ្នំពេញ ខ្លះយកទៅចែកចាយក្នុងខេត្តព្រៃវែង ខ្លះក៏មានយកទៅចែកចាយនៅស្វា..យរៀងដែរ។

បើតាមមន្ត្រីការិយាល័យផលិតកម្ម និងបសុ​ព្យា.បាលនៃមន្ទីរ.កសិកម្មខេត្តព្រៃវែងបានឱ្យដឹងថា៖ បញ្ហា ក្រុមហ៊ុនដែល មានអាជ្ញាបណ្ណនាំជ្រូករស់ពីប្រទេសវៀតណាមចូលមកខ្មែរនោះគឺ ច្បាប់សុំនាំជ្រូកមេពូជ មកផ្គត់ផ្គង់ដល់កសិករចិញ្ចឹមក្នុង១ថ្ងៃ៥០ក្បាល ក៏ប៉ុន្តែឈ្មួញបន្លំដឹកជ្រូកសាច់ កន្លងមកមន្ត្រីពេទ្យស.ត្វបានចុះល្បាតទប់ស្កាត់និងប.ង្ក្រាបដែរ ដោយមានបទបញ្ជាពីអភិបាលខេត្តឱ្យមន្រ្តីជំនាញសហការជាមួយសមត្ថកិ.ច្ចពាក់ពន្ធ័ចុះទប់ស្កាត់និងប.ង្ក្រាប មិនអនុញ្ញាតិឱ្យនាំជ្រូករស់ឬសាច់ជ្រូកពីប្រទេសជិតខាងទេ ហើយនៅព្រឹកថ្ងៃទី៩ ខែឧសភា២០២២នេះមន្ត្រីការិយាល័យផលិតកម្មនិងបសុ​ព្យា.បាលខេត្តនិងក្រុមការងារចុះល្បាតនៅតាមតំបន់ព្រំដែន បើមានប.ទល្មើ.សការនាំជ្រូកឆ្លងដែនដោយខុសច្បាប់ គឺប.ង្ក្រាបហើយអនុវត្តតាមនីតិវិធី។ចំពោះករណីនេះដែរ នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ បានទំនាក់ទំនងតាមរយៈទូរស័ទ្ទទៅលោក ចិន វិសាល បសុពេទ្យប្រចាំខេត្តស្វា..យរៀងដែរ ដោយលោកលើកទូរស័ព្ទហើយថាជាប់រវល់៕