ឯកឧត្តម សាយ សំអាល់ ៖ កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ កំពុងធ្វើឱ្យប្រជាជនមានជីវភាពកាន់តែប្រសើរឡើង និងមានការគិតគូរខ្ពស់ពីសុខភាពផ្ទាល់ខ្លួន

1

ភ្នំពេញ ៖ “កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ កំពុងធ្វើឱ្យប្រជាជនមានជីវភាពកាន់តែប្រសើរឡើង និងមានការគិតគូរខ្ពស់ពីសុខភាពផ្ទាល់ខ្លួន” នេះជាប្រសាសន៍ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងក្នុងពិធីសម្ពោធមន្ទីរពហុព្យាបាលអន្តរជាតិខេមា ផ្លូវ២០០៤ នាព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។

ឆ្លៀតក្នុងកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្ថែមទៀតថា កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ បាននឹងកំពុងធ្វេីឱ្យកម្ពុជាមានកំណេីនសេដ្ឋកិច្ច និងជីវភាពប្រជាជនកាន់តែប្រសើរឡើងពី ១ថ្ងៃទៅ១ថ្ងៃ ហេីយប្រជាជនផ្តេីមយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពផ្ទាល់ខ្លួន។

ទន្ទឹមនឹងនេះ យើងជឿជាក់ថា មន្ទីរពហុព្យាបាលអន្តរជាតិខេមា នឹងចូលរួមជាមួយសង្គមជាតិក្នុងការផ្តល់សេវាកាន់តែល្អប្រសើរជូនប្រជាជនយើង ក៏ដូចជាការចូលរួមចំណែកវ៉ឹកហាត់-បណ្តុះបណ្តាលជូនដល់មន្រ្តី ការអប់រំផ្សព្វផ្សាយអំពីសុខភាពសាធារណៈជូនប្រជាជន និងការចូលរួមបង្ការជម្ងឺផ្សេងៗនៅក្នុងសង្គមកម្ពុជា ដេីម្បីភាពប្រសេីរនៃសុខភាពសាធារណៈនៅកម្ពុជា៕