លោក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុ ធ ហត្ថខេត្តស្ទឹងត្រែង ជម្រិតទារប្រាក់ ម្ចាស់រថយន្ត ជាងពីពាន់ដុល្លារ ទើបអនុញ្ញាតអោយយកឡានចេញ

36

ខេត្តស្ទឹងត្រែង៖   លោក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុ.ធហត្ថខេត្តស្ទឹងត្រែង  បានរងនូវការចោទប្រ.កាន់ថា បានធ្វើស.កម្ម.ភា.ព  កូសរូសជម្រិតទារប្រាក់ ម្ចា.ស់រថយន្តដឹកដី  ជាងពីពាន់ដុល្លារ ទើបអនុញ្ញាតអោយយកឡានចេញ ទាំងបំពាននឹងចំណារតំណាងអយ្យការ ថែមទៀត តែលោកបដិសេ ធ ។

សូមបញ្ជាក់ថា, មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ  បានធ្វើលិខិត ជូន លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង  ដោយ បានបញ្ជាក់ថា, ការឃា.ត់រថយន្តដឹកជញ្ជូនដែលធ្វើអោយខូ..ចសណ្តាប់ធ្នាប់សាធារណៈ គឺមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង បានចូលរួមជាមួយនិងកងកំលាំងកងរាជអាវុ.ធហត្ថខេត្តចុះទៅដល់ ទីតាំងចំណុចផ្លូវជាតិលេខ ៧៨ ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ និងបានឃា.ត់រថយន្តដឹកទំនិញចំនួន ០៨គ្រឿ.ង ប្រគល់ឲ្យកងកំលាំងកងរាជអាវុ.ធហត្ថ រ.ក្សាទុកនៅទីស្នាក់ការលេខ៧៤៤ នៅផ្លូវជាតិលេខ៧៨។ ក្រោយមក ខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែងបានពិនិត្យ ឃើញថារថយន្តទាំង ០៨គ្រឿ.ងនេះមានកំហុ.សដូចខាងក្រោម៖

-ដឹកដីជ្រុះលើផ្លូវថ្នល់ដែលធ្វើអោយផ្ទៃថ្នល់រអិល ស្អិត                                                                    -ធ្វើការលុបគន្លងបង្ហូរទឹកសម្រួលសុវត្ថិភាពផ្លូវថ្នល់                                                                         ក្នុងនោះក៏បញ្ជាក់ពីសមាសភាពចូលរួម ដល់លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានដឹងថា,

1. លោក គង់ សុធា អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង                                      2. លោក វរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុ.ធហត្ថខេត្តស្ទឹងត្រែង                                3. លោក អនុសេនីយ៍ទោ សៀង សុគន្ធ នាយការិយាល័យប្រឆាំ.ងភេវកម្ម                                              4.លោក អនុសេនីយ៍ត្រី យន់ សំណាង                                                                                        5. លោក យឿង សុក្ខីតូ អនុប្រធានការិយាល័យបច្ចេកទេស។

មន្ទីរសាធារណការនិងដឹកជញ្ជូន បានបន្តថា, ក្រោយពីបានធ្វើការពិនិត្យលើបច្ចេកទេស និងធ្វើការណែនាំម្ចា.ស់រថយន្តខាងលើ បានបង់ពិន័យរួចរាល់ហើយតាម រយៈតំណត់ហេតុចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ ដូចនេះរថយន្តទាំងអស់ខាងលើពុំមានកំហុ.សអ្វីផ្សេងទៀតឡើយ។ ក្នុងនាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សូមគោរពស្នើសុំ លោកព្រះរាជអាជ្ញា មេត្តាពិនិត្យ និងសម្រេចប្រគល់ រថយន្តទាំង ០៨គ្រឿ.ង ខាងលើឲ្យទៅម្ចា.ស់ដើមវិញ ដើម្បីគាត់យកទៅប្រ.កបអាជីវកម្មបន្តទៀត។ យោងតាមការស្នើសុំដែលមានបញ្ជាក់ពីហេតុផលច្បាស់លាស់ លោក ជា សុភ័ក្រ្ក ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក៏ចំណារថា, បានឃើញ និងបញ្ជូនមកលោកមេបញ្ជាការ កងរាជអាវុ.ធហត្ថខេត្តស្ទឹងត្រែង ប្រគល់រថយន្តទាំង០៨គ្រឿ.ង ជូនម្ចា.ស់ដើមវិញ។  ប៉ុន្តែ  លោក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុ.ធហត្ថខេត្តស្ទឹងត្រែង កូសរូសជម្រិតទារប្រាក់ រហូតដល់ ២៥០០ដុល្លារ ទើបអនុញ្ញាតអោយយកឡានចេញ ។

តាមពិតម្ចា.ស់ឡានទាំង ០៨គ្រឿ.ង ពួកគាត់បានបំពេញកាតព្វកិច្ច ចូលខ្លួនបង់ពិន័យអន្តការណ៍រួចរាល់ហើយ ក្នុងឡាន១គ្រឿ.ង ១៦ ០០០០០ រៀល តែលោក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុ.ធហត្ថខេត្តស្ទឹងត្រែង ឆ្លៀតជម្រិតទារលុយ ២៥០០ដុល្លារ ទៀត បើមិនរ.កលុយមកបំពេញតម្រូវការគាត់ គឺគាត់មិនអោយឡានចេញ ទើបម្ចា.ស់ឡានប្រមូ..លលុយគ្នា សរុបបាន ២៥០០ដុល្លារ ទៅអោយ លោក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុ.ធហត្ថខេត្តស្ទឹងត្រែង ទើបគាត់អោយចេញ។

ពាក់ព័ន្ធករណីខាងលើ អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”  បានស្រងសម្តី  លោក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុ.ធហត្ថខេត្តស្ទឹងត្រែង មកចុះផ្សាយនៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ថា, “ខ្ញុំដូចជាមិនដឹងរឿ.ងហ្នឹងទេ ហើយខ្ញុំក៏មិនបានយកលុយអីដែរ ។ លោកបន្តថា, សូមសួរទៅមេខ្ញុំទៅ ! ហើយលោកដឹងព័ត៌មាននេះមកពីណា ! រួចក៏បិទទូរស័ព្ទ ៕