សមត្ថកិច្ច ចា ប់ ខ្លួន ឃា ត ក សម្លា ប់ នារីក្នុងបន្ទប់ផ្ទះសំណាក់បានហើយ

79

ខេត្តពោធិ៍សាត់ ៖ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដាក់ផែនការឱ្យលោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនករណីឃាតកម្ម ដោយសហការជាមួយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់និងកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ។

លោក ឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌបានឱ្យដឹងថា ករណីនគរបាលជំនាញព្រហ្មទណ្ឌសហការគ្នាចុះអនុវត្តដីកាពាក់ព័ន្ធករណីឃាតកម្មនេះធ្វើឡើងនៅវេលាម៉ោងប្រមាណ៥ និង០០នាទីល្ងាចថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅភូមិពាលញែកទី១ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ។

លោកស្នងការរងឱ្យដឹងទៀតថា ការចាប់ខ្លួនឈ្មោះ ច្រឡឹង ហ៊ុន ភេទប្រុស កើតនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៨៥ មានទីកន្លែងកំណើតនៅខណ្ឌពោធិ៍សែនជ័យ បច្ចុប្បន្នមានទីលំនៅភូមិពាលញែកទី១ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ នេះជាការអនុវត្តដីកាបង្គាប់ឱ្យចាប់ន្លួន លេខ២០ ច.ខ.២២ ចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ចេញដោយលោក តេង រតនា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តពោធិ៍សាត់ ។

គួររំលឹកថា ពាក់ព័ន្ធករណីសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន ឈ្មោះ ច្រឡឹង ហ៊ុន ពីបទ ឃាតកម្មនេះ ជនត្រូវចោទ(ច្រឡឹង ហ៊ុន)ប្រព្រឹត្តនៅបន្ទប់លេខ៦ ក្នុងផ្ទះសំណាក់យីហោ(យ៉ិនសុិនថ្មី)ស្ថិតនៅថ្នល់បំបែក សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ដោយជននេះធ្វើសកម្មភាពរឹតកសម្លាប់នារីជាដៃគូ រួចយកភួយវេចខ្ចប់បម្រុងលើកដាក់លើម៉ូតូជិះចេញ ប៉ុន្តែត្រូវបានម្ចាស់ផ្ទះសំណាក់មើលឃើញ ក៏ទម្លាក់បង្វេចនោះចោលគេចខ្លួនបាត់រហូតដល់ថ្ងៃចាប់ខ្លួន ៕