ទីតាំងហ្គេម បាញ់ត្រី online លំដាប់ Casino រីកដូចផ្សិតក្នុងទឹកដីខណ្ឌចំការមន អាជ្ញាធរហាក់មើលមិនឃើញ ឬក៏ជាឆ្នាំងបាយរបស់អាជ្ញាធរទៅវិញ

20

ភ្នំពេញ ៖ ទីតាំងអាជីវកម្មល្បែង Casino  លំដាប់VIP ដែលមានយីហោឈ្មោះថា《 សប្បាយរីករាយ ពន្លឺព្រះអាទិត្យ》កំពុងតែបើកទទួលភ្ញៀវដែលញៀនល្បែងគ្រប់ទិសទីចូលមកលេងទាំងយប់ ទាំងថ្ងៃដោយមិនខ្លាចអាជ្ញាធរក្នុងមូលដ្ឋាននោះទេ ទីតាំងល្បែងកាស៊ីណូលំដាប់V I P នេះស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់  ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើនេះបានប្រាប់ឲ្យដឹងថាទីតាំងអាជីកម្មល្បែងCasino ដែលធំលំដាប់V I P យីហោ សប្បាយរីករាយ ពន្លឺព្រះអាទិត្យនេះគេមើលឃើញថាមានអ្នកញៀនល្បែងចូលលេងទាំងយប់ទាំងថ្ងៃមិនដាច់នោះឡើយ តែគេមិនដែលឃើញមានអាជ្ញាធរនិងសមត្ថកិច្ចណាចុះមកត្រួតពិនិត្យទីតាំងហ្គេមបាញ់ត្រីonline លំដាប់Casino V I P នេះនោះទេ។

យើងមិនទាន់ដឹងថាទីតាំងនេះតើមានលិខិតអនុញ្ញាតប្រកបអាជីវកម្មដែររឺក៏យ៉ាងណានោះទេ ដោយលែកទីតាំងខាងលើនេះមានបង្កប់លេងល្បែងសុីសងតាមអនឡាញខុសច្បាប់ជាច្រើនផងដែរ ។