នាយប៉ុស្តិ៍ទួលព្រិច និងមន្ត្រីផ្នែកគ្រឿងញៀន១នាក់ ត្រូវបានជនសង្ស័យជាមុខសញ្ញាជួញដូរ គ្រឿ ង ញៀ ន បា ញ់ ប្រហារ បណ្ដាលឲ្យ ស្លា ប់ បាត់ បង់ ជី វិតទាំង២នាក់…

12

ខេត្តកណ្តាល ៖ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រិចម្នាក់ និងមន្ត្រីផ្នែកប្រឆាំងគ្រឿងញៀនម្នាក់ ត្រូវបានជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនបាញ់ប្រហារ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ខណៈបង្ក្រាបគ្រឿងញៀន​នៅវេលាម៉ោង១២និង១៥នាទីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ.ចំណុចភូមិចន្ទ្រាថ្មី​ ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោក​វរសេនីយ៍ឯក​ មានសំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា , នគរបាលដែលត្រូវជនសង្ស័យបាញ់ប្រហារបណ្ដាលឲ្យស្លាប់ចំនួន២នាក់នោះរួមមាន :

ទី១-លោកវរសេនីយ៍ត្រី​ ជុច​ សុភា​ នាយប៉ុស្តិ៍​ទួលព្រិច, ទី២-លោក​អនុសេនីយ៍ទោ​ រឹម​ សុផាន់ណា​ មន្ត្រីផ្នែក

គ្រឿងញៀន។ រីឯមន្ត្រីម្នាក់ទៀតរបួសស្រាលលោកអនុសេនីយ៍ត្រី វ៉ន​ រុទ្ធី​ មន្ត្រីប៉ុស្តិ៍​ទួលព្រិច។

ចំណែកជនសង្ស័យជាឃាតក ដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនបានមានគ្នា២នាក់ ទី១-ឈ្មោះ​ ធីម​ ឌឿន​ ហៅពែក​ ភេទប្រុស​ អាយុ២៤ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិត​ នៅភូមិត្រពាំងត្បែង​ ឃុំសំរោងលើ​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ ឃាត់ខ្លួន និងម្នាក់ទៀតពុំទាន់ស្គាល់អត្តសញ្ញាណ។

ក្នុងប្រតិបត្តិការបង្រ្កាបនេះ កម្លាំងសមត្ថកិច្ច បានចាប់យកវត្ថុតាងបានមាន÷ អាវុធខ្លី១ដើម របស់ជនសង្ស័យ។

លោកអធិការ​បញ្ជាក់ថា​ , ជនសង្ស័យខាងលើនេះ ជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ហើយជននេះ មានដីកាបង្គាប់ឱ្យចាប់ខ្លួនចំនួន០៥ ចោទពីបទ​ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ ប្រព្រឹត្ត​នៅភូមិទីទុយពង​ ឃុំសំរោងលើ​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​។

ទី១-ដីកាលេខ៤០៧​ ចុះថ្ងៃទី១៥.០៦.២០២០​ របស់លោក​ អឿង​ វណ្ណា​ ចៅជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល,​ទី២-ដីកាលេខ​៤៤៨ដកបចខ ចុះថ្ងៃទី២២.០៧.២០២០​ របស់លោក​ ពេជ​ ម៉ារ៉ែន​ ចៅក្រម​ស៊េីបនៃសាលាដំបូងខេត្តកណ្តាល, ទី៣-ដីកាលេខ៦៨៣​ដកបចខ ចុះថ្ងៃទី០៧.០៩.២០២០​ របស់លោក​ ជា​ សុខហៀង​ ចៅជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល​,​ទី៤-ដីកាលេខ២១៧ដកបចខ ចុះថ្ងៃទី២៧.០៣.២០២០​ របស់លោក​ រស់​ ផុនចាន់និមល ចៅក្រម​ស៊េីបសួរនៃសាលាដំបូងខេត្តកណ្តាល​ និងទី៥-ដីកាលេខ០៣៩ដកបចខ ចុះថ្ងៃទី១៥.០១.២០២០១ របស់លោក​ វ៉ាន់​ សុបញ្ញា ចៅក្រម​ជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល​ ។

ចំពោះករណីខាងលើនេះ កម្លាំងជំនាញកំពុង កសាងសំណុំរឿងចាត់ការតាម​នីតិវិធី៕