លោកផ្កាយ១ ឈ្មោះ អ៊ុល ប៊ុណ្ណា ត្រូវបានតំណាងកោះហៅ ករណីបំភាន់មន្ត្រីសុរិយោដី និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត

61

ខេត្តកណ្តាល ៖ លោក សេង រិទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ត្រូវបាន កោះហៅ លោកផ្កាយ១ ឈ្មោះ អ៊ុល ប៊ុណ្ណា ករណីបំភាន់មន្ត្រីសុរិយោដី និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត។

នេះបើយោងតាមដីកាកោះ ដែលទទួលបាននៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។

ដោយបញ្ជាក់ថា, អញ្ជើញ ៖ ឈ្មោះ អ៊ុល ប៊ុណ្ណា ភេទប្រុស អាយុ៤០ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរជា ជនសង្ស័យ។

មានទីលំនៅ ៖ ភូមិព្រែកត្រែង សង្កាត់សិល្បៈ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចូលមកកាន់ ៖ អយ្យការអមសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០២២ វេលាម៉ោង ០៨ និង ៣០ នាទីព្រឹក ដើម្បីសាកសួរ ពីដំណើររឿង បំភាន់មន្ត្រីសុរិយោដី និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត តាមពាក្យបណ្តឹងរបស់ឈ្មោះ ប៊ុន ចាន់សុទ្ធា កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២ ។ សាមីខ្លួន ត្រូវអញ្ជើញតាមដីកាកោះនេះ ឲ្យបានទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទង និងរឿង ខាងលើមកជាមួយផង ប្រសិនបើមាន។

សូមរំលឹកថា,  លោកឧត្តមសេនីយ៍ត្រី អុល ប៉ុណ្ណា អតីត ស្នងការរង នគរបាលខេត្តកណ្ដាល ដែលសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញលិខិតវិន័យរបស់កងកម្លាំងនគរបាលជាតិជាលើកទីមួយកន្លងទៅនេះ ពិតជាមានភាពមិនប្រក្រតីជាច្រើនក្នុងការបំពេញការងារ។

ពាក់ព័ន្ធបញ្ហានេះអង្គភាព VPN TV ONLIN នៅថ្ងៃទី២០ ខែមេសា នេះមិនទាន់បានសុំការបំភ្លឺពីលោក អ៊ុល ប៊ុណ្ណា បាននោះទេដោយមិនមានលេខទូរស័ព្ទ យើងនឹងរងចាំការបំភ្លឺពីលោករាល់ម៉ោងធ្វើការ។សូមអរគុណ