អភិបាលខេត្តកោះកុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានអនុញ្ញាតឱ្យរៀបចំសង្ក្រាន្តឆ្នាំថ្មី ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ បានកម្សាន្តសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ…

18

ភ្នំពេញ៖ លោក ជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានអនុញ្ញាតឱ្យរៀបចំសង្ក្រាន្តឆ្នាំថ្មី ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ បានកម្សាន្តសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក ជំទាវ បានមានប្រសាសន៍ថា “ នាងខ្ញុំក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមនាងខ្ញុំផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឱ្យរៀបចំសង្ក្រាន្តឆ្នាំថ្មី ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ បានកម្សាន្តសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ”។

ជាមួយ គ្នានេះ លោកជំទាវបាន គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រី រាជការ រដ្ឋ បាល ខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ ក្រុម គ្រូពេទ្យ និង អ្នកពាក់ ព័ន្ធទាំងអស់ ដែលបានសហការរៀបចំសង្ក្រាន្តឆ្នាំថ្មី ការពារសុខសុវត្ថិភាព និង ចាក់ វ៉ាក់ សាំង កូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅនេះ។

ទន្ទឹមនិងគ្នានេះ លោក ជំទាវ អភិបាលខេត្ត សូមបួងសួង ដល់ទេវតាឆ្នាំថ្មី ជួយប្រោះព្រំសព្ទសារធុការពរ ជ័យ សេរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសេីរ ជូនសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅ ប្រុស ចៅ ស្រី ថ្នាក់ដឹកនាំ គ្រប់ ជាន់ថ្នាក់ និង ក្រុម ការងារ ទាំងអស់ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ក្រោម ម្លប់សន្តិភាព និងការអភិវឌ្ឍ រុងរឿង ជានិច្ចនិរន្តរ៕