រថយន្តក្រឡុកស៊ីម៉ងត៍ បុ ក ពីក្រោយរួច កិ ន ពីលើម៉ូតូជាប់អូសទៅមុខជាច្រើនម៉ែត្របណ្តាលឲ្យបុរស២នាក់ ស្លា ប់

13

ភ្នំពេញ ៖ បុរស២នាក់បានស្លាប់នៅនឹងកន្លែង ខណៈបើកម៉ូតូតាមផ្លូវត្រូវរថយន្តក្រឡុកស៊ីម៉ងត៍បើកបុកពីក្រោយ រួចកិនពីលើម៉ូតូជាប់អូសទៅមុខជាច្រើនម៉ែត្រ។​

នេះបេី​យោង​តាម​របាយការណ៍​របស់​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​ រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅព្រឹក​ចន្ទ​ទី​១១​ ខែមេសា​ ឆ្នាំ​២០២២។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ៤និង៣០នាទីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ចំណុចស្តុប វត្តស្លែង ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

របាយការណ៍ដដែល​ បន្តថា​ សពជនរងគ្រោះទី១. មានឈ្មោះ ភនធារ៉ា អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិក្រចាប់ ឃុំព្រៃ ឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

សពជនរងគ្រោះទី២.មានឈ្មោះ វ៉ាន់ ចាន់បូរ៉ា អាយុ៣៦ឆ្នាំ មានស្រុកកំណើត នៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

របាយការណ៍របស់សមត្ថកិច្ច​ បានឱ្យដឹងទៀតថា​ មុនកើតហេតុគេបានឃើញបុរស២នាក់ បើកម៉ូតូម៉ាក ហុងដា PCXពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IW-3018 ជិះឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងមកជើង  ខណៈមកដល់ចំណុចកើតហេតុស្តុបវត្តស្លែង បានបត់ស្តាំជិះតាមបណ្តោយផ្លូវព្រៃសវិញ ស្រាប់តែគេឃើញបុរសម្នាក់ បើករថយន្តក្រឡុកស៊ីម៉ងត៍ ពណ៌ស្លែពាក់ស្លាកលេខ ព្រះសីហនុ 5A-0911 បើកស្របទិសគ្នាមកពីក្រោយយ៉ាងលឿន បុកម៉ូតូPCX ពេញទំហឹងរួចកិនពីលើអូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យបុរស២នាក់ ស្លាប់នៅនឹងកន្លែង ចំណែកអ្នកបើកបរសមត្ថកិច្ចឃាត់អ្នកបើករថយន្តបង្កបានភ្លាមៗនៅកន្លែងកើតហេតុ។

បន្ទាប់កើតហេតុសមត្ថកិច្ចមូលដ្ឋានសហការ ជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យវាស់វែងស្ទូចយករថយន្តនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ហើយសមត្ថកិច្ចជំនាញ បានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅរថយន្តសាមុយដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី៕