ក្រុមក្មេងស្ទាវជាង៣០នាក់ដេញ កា ប់ យុវជន៤នាក់មិនបានបែរទៅ កា ប់ម៉ូ តូបណ្តាលឱ្យខ្ទេចម៉ូតូ២គ្រឿង

17

ភ្នំពេញ ៖ យុវជន៤នាក់ខណៈកំពុងអង្គុយលេងនៅលើសួនច្បារស្រាប់តែមានក្មេងទំនេីងប្រុសស្រីជាង៣០នាក់ប្រដាប់ដោយកាំបិតប៉័ងតោមកដេញកាប់ប្រហារ តែពួកជនរងគ្រោះរត់គេចអស់ត្រូវក្រុមក្មេងទំនេីងទាំងនោះងាកទៅកាប់ម៉ូតូខ្ទេចអស់ចំនួន២គ្រឿងហើយពេលភ្លាមៗនោះត្រូវសមត្ថកិច្ចដេញតាមឃាត់បានម្នាក់យកទៅសាកសួរ។

ហេតុការណ៍​ដ៏ព្រៃផ្សៃនេះបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២២ នៅ​ក្នុង​បុរីឈូក​វ៉ា​២ ស្ថិត​ក្នុងភូមិ​តិ​ប​ញ្ញោ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ម៉ូតូ​ជន​រង​គ្រោះ​ដែលរងការខូចខាតដោយសារស្នាដៃពួកជនពាលទាំងនោះទី​១-ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ២០២០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1IG-6199 និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាកស៊ុ​យ​ហ្ស៊ុយគី​និ​ច ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ1CW-7932 ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ទាំង​៤​នាក់បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុពួក​គាត់​បាន​អង្គុយ​លេង​នៅ​លើសួន​កម្សាន្ត​ដែល​ស្ថិត​នៅ​ក្នុងបុរី​ឈូក​វ៉ា​២ ក្នុង​សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ខណៈ​ពួក​គាត់​អង្គុយ​លេង​បានមួយសន្ទុះ​ក៏​នាំគ្នាឡើងជិះ​ម៉ូតូ​ចេញ​បាន​បន្តិច ស្រាប់តែ​ឃើញ​ក្រុម​យុវជនទំនើង​មាន​ស្រីមាន​ប្រុស​ជាង​៣០​នាក់ជិះ​ម៉ូតូ​ជាង​១០​គ្រឿង ប្រដាប់​ដោយ​កាំបិត​បុ័ងតោ បាន​ជិះ​មក​ស្ទាក់​ម៉ូតូ​ពួកគាត់តែ​ម្តង ហើយ​បាន​ដេញ​កា​ប់​ពួកគាត់បណ្តាល​ឱ្យ​ភ័យ​រត់​ចោល​ម៉ូតូ​។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះក្រុម​យុវជនទំនើង​ខាងលើក៏​បានកា​ប់​ម៉ូតូពួកគាត់ព្រមទាំង​កា​ប់​យកស្លាក​លេខ​ម៉ូតូ​ថែមទៀត ហើយពួកទាំងនោះបម្រុង​រើស​យក តែ​ត្រូវ​បាន​ប្រជា​ការពារ​សង្កាត់​មក​ដល់ ទើប​ពួកជន​បង្ក​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួនយ៉ាងប្រសេចប្រសាចពេញផ្លូវ។

ប៉ុន្តែពេល​ភ្លាម​ៗ​នោះ​ដែរ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ព្រមទាំង​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យបាន​ដេញប៉ផាប់ចាប់ពភីងហើយ​ក៏​ឃាត់​បាន​បក្សពួក​ក្រុម​យុវជនទំនើង​ម្នាក់​នាំយកមក​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលសង្កាត់​សំរោង​ក្រោម។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ បន្ទាប់​ពី​ទទួល​បណ្តឹង​ពី​ជន​រង​គ្រោះ​ទាំង​៤​នាក់ហើយ ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ក្នុង​ករណី​កា​ប់​បំផ្លាញម៉ូតូ​ជន​រង​គ្រោះ​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត ៕